ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ាចិត្តបុណ្យ ទ្រី​ ហេង​ ទទួលមរណភាពហើយ តែអាចារ្យ​ អេ​ និងក្រុមការងារ​វិទ្យុABC និងប្រិយមិត្ត​យ៉ាងច្រើន​ បាន​មូលមតិ​គ្នាធ្វើបុណ្យ​ ទក្ខិណានុប្បទានគំរបខួប​ ៧ថ្ងៃ,​ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយចូលរួមផង​ នៅក្នុងបរិវេណវិទ្យុABC​

3 សប្តាហ៍ មុន 430 តូ សុផល

រាជធានីភ្នំពេញ​ ៖ សោកស្ដាយ​ណាស់​ លោក​ឧកញ៉ាចិត្តបុណ្យ​ ទ្រី ហេង បានទទួលមរណភាព​ហេីយ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃសៅរិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយ​រោគាពាធ​ ក្នុងជន្មាយុ ៧៣ឆ្នាំ នៅទីក្រុង​ប៉ារីស ប្រទេសបារាំង ។ ដំណឹងនេះបានធ្វើអោយប្រជាពលរដ្ឋជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហាញពីអារម្មណ៍សោកស្តាយបំផុត ពីប្រទេសកម្ពុជា ។ 

លោកឧកញ៉ា​ ទ្រី​ ហេង​ ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រេីនបានស្គាល់​ និងគោរពស្រលាញ់ ព្រោះលោកជាឧកញ៉ាចិត្តបុណ្យ មហាធ្វើបុណ្យ ចែកទានច្រើនណាស់ និងកសាងផ្លូវថ្នល់ជាច្រើនកន្លែង​ (ផ្លូវ២០១១) សាងសាលារៀន មន្ទីរពេទ្យ និងវត្តអារ៉ាម សាលាសំណាក់ ជួយស្រ្តីម៉េម៉ាយ ជនក្រីក្រ​ គ្មានទីពឹង កុមារកំព្រា ក្នុងវិទ្យុABC របស់​អាចារ្យ​ អេ​ ក៏ត្រូវលោកឧកញ៉ាចិត្តបុណ្យ​ ជ្រោមជ្រែងជួយគ្រប់រឿងរ៉ាវដែលត្រូវ​ខ្វះខាត​ និងគ្រប់​កិច្ចការសង្គមជាច្រើន​ទៀតរាប់មិនអស់… ។ 

សពឧកញ៉ា​ ទ្រី​ ហេង​ កំពុងត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯប្រទេសបារាំង នេះបេីតាមហ្វេសប៊ុក​របស់លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបានចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ឧកញ៉ា​ ទ្រី​ ហេង​ កាលពីថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ នៅផ្ទះវិឡា​ម៉ូដបារាំង របស់លោកឧកញ៉ា ទ្រី​ ហេង​ ក្រុងភ្នំពេញ ដែលមានការរៀបចំតុបតែង​ រោងពិធីកាន់ទុក្ខ​ ដោយមានរូបថត​របស់ឧកញ៉ា​ ទ្រី​ ហេង​ បំពាក់កម្រងផ្កាកាន់ទុក្ខ រួមទាំងគ្រឿង​សក្ការៈ​កាន់ទុក្ខ​ និងថូជើងធូប ទុក​អោយ​គោរពវិញ្ញាណក្ខន្ធផងដែរ​ ។

ជាមួយគ្នានេះ​​ យេីងខ្ញុំ​ជាបុគ្គលិក ​និងក្រុមការងារ​នៃស្ថានីយ៍វិទ្យុABC​ ដែលមានលោក​គ្រូ​ អាចារ្យ​ អេ​ ជាអ្នកផ្ដេីមបុណ្យ និងក្រុមគ្រួសារ​ប្រិយមិត្ត​ABC បាន​សម្រេច​មូលមតិ​គ្នាជា ឯកច្ឆន្ទ​ ប្រារព្ធ​ពិធីបុណ្យ​ ទក្ខិណានុប្បទានគំរបខួប​ ៧ថ្ងៃ ដេីម្បីឧទ្ទិសកុសល​ជូនសព លោកឧកញ៉ា ទ្រី​ ហេង ដែលរៀបចំធ្វេីឡេីងតាមប្រពៃណី​ នៅថ្ងៃទី២៥,​ ២៦ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ នៅក្នុងបរិវេណស្ថានីយ៍វិទ្យុABC ស្ថិតតាមផ្លូវបេតុង​ ក្នុងភូមិព្រែកថ្លឹង​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

អាស្រ័យហេតុ​នេះសូមគោរពអញ្ញេីញញាតិមិត្តជិតឆ្ងាយ ទាំងអស់ចូលរួម​ក្នុងពិធីបុណ្យនេះឲ្យបាន​អធិកអធម​ និង​អនុមោទនាទទួលយក​នូវ​ផលានិសង្ឃ​ តាមកម្លាំងសទ្ធាជ្រះថ្លា​រៀងៗខ្លួន​៕​ (អត្ថបទ ៖ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!