ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ណាស់! រថយន្តធុនធំបើកទាក់ទាញខ្សែភ្លើង បាក់រលំបង្គោលភ្លើង៣ដើម បើកគេចបាត់ស្រមោល

4 សប្តាហ៍ មុន 42 តូ សុផល

ភ្នំពេញ ៖ បង្គោលបំពាក់ខ្សែកាបចំនួន២ដើម បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងស្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ផងដែរត្រូវបានបាក់រលំ កាត់សន្ធឹងទទឹងផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ ដោយសារមានរថយន្តធុនធំបើកបុកទាក់ខ្សែហើយបើករត់គេចទៅបាត់បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៤កក្កដា ២០១៩ នៅលើកំណាត់ផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជុំវិញករណីខាងលើនេះផងដែរ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់មិនច្បាស់ថារថយន្តម៉ាកអ្វីបើកទាក់ខ្សែកាប ខ្សែភ្លើង ទាញបាក់រលំបង្គោលនោះដែរ ខណៈដែលនៅវេលាម៉ោងប្រហែល៤ព្រឹក ថ្ងៃទី២៤កក្កដា ២០១៩ មាន រថយន្តធុនធំ ដឹកទំនិញ ច្រើនគ្រឿង បើកឆ្លងកាត់ ហើយដោយខ្សែកាប ខ្សែភ្លើងមិនបានជាប់ទាក់នឹងរថយន្ត វាជាឱកាសមួយ សម្រាប់រថយន្តបង្កងាយបើករត់គេចទៅបាត់បានដោយសុវត្តិភាព ។

តែទោះជាមិនមានបង្កឲ្យអ្នកណារងរបួសក៏ពិតមែន បង្គោលភ្លើងថ្ម អត់សរសៃលួស២ដើមបានបាក់រលំ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមនិងស្លាកចរាចរណ៍ រាបដល់ដី កាត់សន្ធឹងទទឹងផ្លូវ ខ្សែភ្លើងធ្លាក់រាយប៉ាយ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ។

ក្រោយពីហេតុការណ៍ខាងលើកើតហេតុ កម្លាំងសមត្ថកិច្ច ចុះទៅសម្រួលចរាចរណ៍ និងខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា ចុះទៅ កាត់ លើកខ្សែ លើកកំណាត់បង្គោល ចេញពីដងផ្លូវ ដើម្បីឲ្យចរាចរណ៍ឆ្លងកាត់បានប្រសើរឡើងវិញ ហើយសមត្ថកិច្ចរងចាំស្រាវជ្រាវ ពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព ដើម្បីស្វែងរករថយន្តបង្ក មកទទួលខុសត្រូវ ក្នុងការបង្កឲ្យខូចខាតទ្យសម្បត្តិខាងលើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!