ព្រឹតិ្តការណ៍ថ្មីៗ

អត់ច្បាប់ផង ថ្លើមធំហ៊ានធ្វើដែរ !

3 សប្តាហ៍ មុន 45 តូ សុផល

ភ្នំពេញ ៖ នៅរាត្រីថ្ងៃអង្គារ ០៧រោច​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា​ ​ឆ្នាំ២០១៩ វេលាម៉ោង១៩:៤៥នាទី លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ក្រោមការចង្អុលបង្ហាញពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះត្រួតពិនិត្យទីតាំងចំនួន០២កន្លែង រួមមាន ការដ្ឋានជួសជុល ( មិនទាន់មានច្បាប់អនុញ្ញាត )​ និងទីតាំងអាហារដ្ឋានគ្រឿងសមុទ្រ ស្ថិតនៅតីរៈវិថីព្រះសុីសុវត្ថិ ភូមិ០១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ពេលចុះដល់ទីតាំងជាក់ស្តែងឃើញថា :
១.ការដ្ឋានជួសជុល មានការចាក់ពង្រាយកម្ទេចថ្មចេញពីការដ្ឋានជួសជុលមកលើចំណីផ្លូវ និងហៀរមកលើទ្រូងផ្លូវ ដែលបង្កផលប៉ះពាល់ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។

២.អាហារដ្ឋានគ្រឿងសមុទ្រ មានបំពាក់ខ្សែភ្លើងពណ៌ចំរុះរណែងរណោង​នៅលើដើមឈើសាធារណៈនៅខាងមុខហាង ដោយមិនមានការដឹងលឺពីអជ្ញាធរមូលដ្ឋាន ។
ក្រុមការងារចម្រុះខណ្ឌ បានណែនាំដល់តំណាងម្ចាស់ទីតាំងទាំងពីរដូចខាងក្រោម :
– សូមឲ្យម្ចាស់ការដ្ឋានធ្វើការកើបកម្ទេចថ្មចេញឲ្យអស់ពីមុខការដ្ឋាននៅល្ងាចនេះ និងផ្អាកការជួសជុលជាបណ្តោះអាសន្ន រង់ចាំមានច្បាប់អនុញ្ញាតជាមុនសិន ទើបអាចបន្តការងារទៀតបាន ។ ហាមដាច់ខាតការលាយស៉ីម៉ង់នៅលើចិញ្ចើមផ្លូវ ចាក់ពង្រាយសម្ភារៈសំណង់ និងកាកសំណល់សំណង់នៅលើចំណីផ្លូវសាធារណៈ ។
– សូមឲ្យម្ចាស់អាហារដ្ឋាន ចូលរួមសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការរុះរើខ្សែរណែងរណោងចេញ ហើយសន្យាចាប់ពីថ្ងៃនេះតទៅមុខ មុននឹងចង់ធ្វើអ្វីមួយត្រូវមានការដឹងលឺពីរដ្ឋបាលសង្កាត់ជាមុនសិន ។

តំណាងម្ចាស់ទីតាំងទាំងពីរខាងលើបានឯកភាព និងអនុវត្តតាមការណែនាំដោយស្ម័គ្រចិត្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!