ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស្រាថ្នាំអស់៤០០រៀល តូចចិត្តតូចថ្លេីម​គិតខ្លី​ កាន់ដៃកូនទៅលោតទឹក ពីលើស្ពានច្បារអំពៅ​…

2 ខែ មុន 16 តូ សុផល

ភ្នំពេញ ៖ ប្ដីវាយធ្វេីបាបស្ទើររាល់ថ្ងៃពេក​ តូចចិត្តគិតអ្វីលែងចេញ​ ស្ត្រីគ្មានទីពឹងម្នាក់​ ហើយ​ណាមួយ​អត់​ផ្ទះ​សំបែក​ស្នាក់នៅ​ផងនោះ​ ក៍​ទៅ​ផឹក​ស្រា​អស់​៤០០រៀល រួចដេីរកាន់ដៃកូនតូចៗ មកលោតទឹកសម្លាប់ខ្លួន​ ដើម្បីបញ្ចប់ជីវិត ពីលេីស្ពានព្រះមុនីវង្ស តែបានត្រូវបានសមត្ថកិច្ចប្រចាំការនៅស្ពានប្រទះឃើញ និងជួយចាប់ទាន់ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី មកជួយលួងលោម​នាង រហូតនាំទៅកន្លែងមានសុវត្ថិភាព ដើម្បីធ្វេីការសាកសួរ​ និងបានជួយឧបត្ថម្ភថវិកា​បន្តិចបន្តួច​ទុកឲ្យនាងទិញបាយឲ្យកូន​ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង​០៧:​៣០​យប់ ថ្ងៃទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅចំណុចលើ​ស្ពាន​ព្រះមុនីវង្ស​(ថ្មី)​ ស្ថិតក្នុងសង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

ស្ត្រីខាង​លើមាន​ឈ្មោះ​ ទឹត​ ម៉ាក​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ​ មាន​ប្តី​ឈ្មោះ ​អ៊ាត​ អាយុ​៥៥ឆ្នាំ ​មុខរបរ​រើសអេតឆាយ​ ស្នាក់នៅ​មិនពិតប្រាកដ មាន​កូន​ប្រុស​ចំនួន​ ៣នាក់​ (អាយុ៣ឆ្នាំ​ ៥ឆ្នាំ​ និង​១០ឆ្នាំ)​ ។

តាមសម្តី​រៀប​រាប់​របស់​ស្ត្រី​ខាងលើ​បានអោយដឹងថា​ រូប​បាន​ចាប់​ដៃ​គ្នា​ជាមួយនិង​ប្តី​របស់​គាត់​ រហូត​រួម​រស់​ជាមួយ​គ្នា​ បានកូន​ប្រុស​ចំនួន​៣នាក់​ នៅ​ក្នុង​ បន្ទុក​ ដោយ​ប្តី​របស់គាត់​ ប្រកប​រប​រដើររើស​អេតចាយ​ ហើយ​គ្មាន​ផ្ទះ​សំ​បែក​ពិត​ប្រាកដ​នោះទេ​ គឺ​ចេះតែដេីរដេក​តាម​ចិញ្ចើម​ផ្លូវ​ និង​វត្ត​ហើយ​រហូតដល់​ពេល​នេះ​ រូប​គាត់​តែងតែ​មាន​ទំនាស់​ជា​ប្តី​ ​ណាមួយ​ត្រូវបាន​ប្តី​វាយ​ធ្វើបាប​ពេក​ គួបផ្សំ​គ្មាន​ផ្ទះ​សំ​បែក​រស់នៅ​ពិត​ប្រាកដ​ ហេីយកូន​គ្មាន​អនា​គតរៀន​សូត្រ​ដូច​គេ​ដូ​ចឯង​ទៀត ទើប​នៅ​ព្រលប់​ថ្ងៃ​កើតហេតុ​ រូប​គាត់​សល់លុយ​តែ​៤០០រៀល​ ក៏បាន​ទៅ​ផឹក​ស្រា​បង្ហើយ​ រួច​ហើយ​ក៍​ដឹក​ដៃកូន​តូច​២នាក់​ បម្រុង​មក​លោតទឹក​សម្លាប់ខ្លួន​ នៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​នាំ​យក​មក​ក្រោម​ស្ពាន​ ដើម្បី​សាកសួរ​  បន្ទាប់ពី​សួរ​នាំ​រួច​ ស្ត្រីខាង​លើ​ គឺ​មិន​ព្រម​ទៅ​ណានោះទេ​ គឺបាន​នាំ​កូន​តូច​ ដេក​នៅ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​ រងចាំ​ព្រឹក​ស្អែក​ចាំ​គិត​ទៀត​ ៕ ដោយ ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ