ព្រឹតិ្តការណ៍ថ្មីៗ

លោកស្នងការអើយមើលផង! ប្រឹងងើបពីយប់ទិញផ្លែឈើដាក់រទេះលក់ បែរជាចោរឆក់ កាបូបអស់ជាង១ពាន់ដុល្លារ, រត់ទៅប្តឹងដល់ប៉ុស្តិ៍ ឃើញតែតុផឹកស៊ី​ តែមិនឃេីញប៉ូលិស

2 ខែ មុន 476 តូ សុផល

ភ្នំពេញ ៖ ស្រ្តីប្រកបរបររកស៊ីលក់ផ្លែឈើ តាមរ៉ឺម៉កដ៏កម្សត់ម្នាក់ ត្រូវបានចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសំរេចរួចជិះគេចខ្លួនបាត់ ខណៈសមត្ថកិច្ចដែនដីកំពុងលង់លក់ក្នុងដំណេក នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងយំអួលដើមករថា មុនពេលកើតហេតុ រូបគាត់បើករឺម៉កចេញពីផ្ទះជួល គោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរពីលិចទៅលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាព ឆក់កាបូបស្ពាយបានសំរេច ។ 

ប្រភពបន្តថា ពួកចោរបានព្យាយាមជិះរត់គេចសម្ដៅទៅតាមផ្សារដើមគរ រូបគាត់ក៏បើករឺម៉កតាមពីក្រោយ ស្រែកចោរៗតែគ្មាននរណាម្នាក់អាចជួយគាត់ដេញតាមចោរបាននោះទេ សូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ ។ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបរួមមាន លុយខ្មែរនិងដុល្លារសរុបជាងមួយពាន់ដុល្លារ ទូរសព្ទ័ដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណបណ្ណមួយសន្លឹក ។

ក្រោយកើតហេតុ ជនរងគ្រោះបានជិះរឺម៉កត្រលប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឱ្យក្រុមអ្នកយកព័ត៌មាន ជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ នឹកស្មានថាបងៗ សមត្ថកិច្ចប៉ុស្តិ៍ប្រហែលគាត់ធ្វើការងារអស់កម្លាំងខ្លាំងហើយមើលទៅ បានជាមិនទាន់ចេញល្បាត ពេលមកដល់ បែរជាឃើញបន្សល់វង់ផឹកស៊ីសំបកស្រាបៀរពាសពេញមុខប៉ុស្តិ៍។

សមត្ថកិច្ចបានជួបសាកសួរស្រ្តីរងគ្រោះ ធ្វើពាក្យបណ្ដឹងដើម្បីស្វែងតាមចាប់ចោរ ។ 

ប្រភពក្បែរៗនោះបានឱ្យដឹងថា មុខប៉ុស្តិ៍នេះ គឺគេសង្កេតឃើញឧស្សាហ៍ មានការជួបជុំផឹកស៊ីណាស់ ប៉ុន្តែមិនដឹងមន្រ្តីណាខ្លះទេ? ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ