ព្រឹតិ្តការណ៍ថ្មីៗ

រុះរេីផ្លាកដែលដាក់តាំងធ្វេីឲ្យប៉ះពាល់​ ដល់សោភ័ណភាព​ របៀបរៀបរយសាធារណៈ

4 ខែ មុន 143 tnn_admin

ភ្នំពេញ៖ នៅថ្ងៃអង្គារ​ ៧រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩អនុវត្តន៍តាមការដឹកនាំរបស់លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ នៅព្រឹកថ្ងៃអង្គារ​នេះ​ លោក​ សេង​ គន្ធ​ លោកស្រី​ ទេព​ កញ្ចនា​ និងលោក​ កៀង​ ល័ក្ស​ អភិបាលរងខណ្ឌកំបូល​ បានដឹកនាំក្រុមការងារមាននាយករងរដ្ឋបាល​ មន្ត្រី និងកំលាំងសន្តិសុខសាលាខណ្ឌកំបូល​ ចុះអនុវត្តន៍សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូល​ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កំបូល​ និងសង្កាត់កន្ទោក​ ចាប់ពីមុខបុរីសែនមនោរម្យ​ រហូតដល់​ ព្រំប្រទល់ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។

ជាលទ្ធផល​ រយៈពេល​ ៣ថ្ងៃ​ បានរុះរេីផ្លាកដែលដាក់តាំងធ្វេីឲ្យប៉ះពាល់​ ដល់សោភ័ណភាព​ របៀបរៀបរយសាធារណៈ​ ចំនួន​ ៣៥​ ផ្ទាំង​ ។

តាមផែនការដឹកនាំរបស់លោកអភិបាលខណ្ឌ​ ក្រុមការងារនឹងបន្តចុះកាត់ផ្លាកអនាធិបតេយ្យទាំងនោះជាបន្តបន្ទាប់រហូតដល់បញ្ចប់ការងារទាំងស្រុង​ ដេីម្បីលេីកកម្ពស់សោភ័ណភាព​ សណ្តាប់ធ្នាប់​ និងរបៀបរៀបរយក្នុងមូលដ្ឋានខណ្ឌកំបូល​កាន់តែប្រសេីរឡេីងថែមទៀត​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ