ព្រឹតិ្តការណ៍ថ្មីៗ

បន្តវិធានការក្តៅ!  ចុះប្រមូលនិងរឹបអូស សំភារៈផ្សេងៗ ដែលដាក់លក់យ៉ាងអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ នៅតាមផ្លូវជាតិលេខ២

1 ខែ មុន 77 tnn_admin

ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការ អប់រំណែនាំច្រើនលើកច្រើនសាររួចមកហើយ តែបងប្អូនអាជីវករលក់ដូរទាំងនោះមិនស្តាប់ និងមិនព្រមសហការជាមួយអាជ្ញាធរឡើយ នៅរសៀល  ថ្ងៃទី២៣  ខែកក្កដា  ឆ្នាំ ២០១៩នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ អនុវត្តន៍បទបញ្ជាយ៉ាងមឹងម៉ាត់ពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោកអភិបាលរង ឡុង ង៉ែត បានចាត់តាំងលោក ស៊ុ ឫទ្ធី មន្ត្រីខណ្ឌ លោកឡេង សុភ័ត្រា ប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម មានលោក កែវ រតនា  ចៅសង្កាត់រង បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និងប្រមូលយកសំភារៈ ដែលអាជីវករដាក់លក់ដូររំលោភលើ ចិញ្ចើមផ្លូវ  ប៉ះពាល់យ៉ាងធ្ងន់ ដល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងសោភណ័ភាព នៅតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំរោងអ្នកតាដើមពោធិ៍ និងម្ដុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កន្លងមកអ្នកលក់ដូរទាំងនោះ មិនបានចូលរួមសហការជាមួយ អាជ្ញាធរយើងឡើយ ពួកគាត់តែងចាត់ទុកទីតាំងតាមផ្លូវនានា ជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ៖ ត្រី សាច់ បន្លែ ខោអាវ។ល។ ពិសេសបង្កភាពខ្វះអនាម័យ ចោរសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជាតិជារៀងរាល់ថ្ងៃ។

ចាប់ពីពេលនេះតទៅ ចំពោះបងប្អូនអាជីវករណាដែលនៅតែបង្កការយកទីតាំងចិញ្ចើមផ្លូវទាំងឡាយ ដាក់លក់ដូរបែបអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាននិងសោភ័ណភាពទីក្រុង នឹងមានវិធានការតាមផ្លូវច្បាប់ ដែលពួកគាត់ពីមុនប្រឈមនិងផ្លូវច្បាប់ចំនួនពីរគឺ៖ ១.ខុសច្បាប់ភូមិបាល ២.ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់កំពុងតែល្មើសដូចសព្វថ្ងៃនេះ។

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ  បានបញ្ជាក់យ៉ាងច្បាស់ថា  រាល់ការរឹបអូសសំភារៈខាងលើ គឺមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់សំភារៈរបស់បងប្អូនឡើយ កម្លាំងអនុវត្តគ្រប់ពេលទាំងអស់តាមពេលវេលាជាក់ស្តែងដែលអាចធ្វើបាន ដោយមិនមានជូនដំណឹងទៀតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!