ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម៉ូតូ ម្នាក់ ទៅតុលាការ!

1 ខែ មុន 9 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី មានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅស ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ1FO-0380 នៅចំណុចផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជារបស់ឈ្មោះ ធឿន សេងធឹង ភេទប្រុស អាយុ ២៧ឆ្នាំ។ បន្ទាប់ពីដឹងថាម៉ូតូត្រូវបានចោរលួចយកទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញ៉ាឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ យកមកធ្វើការសួរនាំតែម្តង។ ក្រោយពេលឃាត់ខ្លួនបានរូបគេបានសារភាពប្រាប់សមត្ថកិច្ចជំនាញអាវុធហត្ថក្រុងភ្នំពេញ ថា រូបគេពិតជាបានដើរចូលទៅលួចម៉ូតូនៅក្នុងផ្ទះជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅទុកកន្លែងផ្ញើម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ