ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះ ខណ្ឌមានជ័យ  ចាប់ផ្ដើមចុះអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរ អត់ពាក់មួកសុវត្ថិភាពយ៉ាងតឹងរឹង  នៅមុខសាលា អន្តរជាតិ  ISPP

2 ខែ មុន 239 tnn_admin

ភ្នំពេញ  ៖ បន្ទាប់ពីទទួលបានបទបញ្ជាពី ឯកឧត្តម  ឧត្តមសេនីយ៍ឯក  ស  ថេត  អគ្គស្នងការរង  និងស្នងការនគរបាលរាជធានីភ្នំពេញ រួចមក នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ម៉េង  វិមានតារា  អធិការនៃអធិការនគរបាលខណ្ឌមានជ័យ  បានដឹកនាំកម្លាំងនគរបាលចម្រុះនៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយ កម្លាំង កងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំង សណ្ដាប់ធ្នាប់ សាលាខណ្ឌមានជ័យ  បានដាក់គោលដៅនៅចំណុចមុខ សកលវិទ្យាល័យ អន្តរជាតិ ISPP ផ្លូវ៣០ម៉ែត្រ  ភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  ដើម្បីចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំអោយបេីពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ  សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណេីរទៅមុខ ទៀតឡេីយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបអោយបន្តដំណើរទៅមុនបន្ត ប៉ុន្តែរយ:ពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះគឺមិនមានការផាកពិន័យជាទឹកប្រាក់ឡេីយ។

សូមបញ្ជាក់ ផងដែរ កាលពីថ្ងៃអាទិត្យ ៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការរង និង ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ដឹកនាំ កិច្ចប្រជុំ ដោយមាន ការចូលរួម ពី លោក លោកស្រី ស្នងការរង អធិការ ខណ្ឌ ទាំង ១៤ រួមទាំង ការិយាល័យ ដែល ពាក់ព័ន្ធ ដើ ម្បី ផ្សព្វផ្សាយ និង ណែនាំ ទាក់ទង ទៅ និង ២ ករណី ផ្សេងគ្នា ដូចខាងក្រោម :

១. អ្នក បើកនិង អ្នកជិះ ម៉ូតូ ត្រូវតែ ពាក់មួក សុវត្ថិភាព ជាប្រចាំ ទាំង ពេលយប់ និង ពេល ថ្ងៃ បើ មិន ពាក់មួក សុវត្ថិភាព ទេ សមត្ថកិច្ច នឹង ឃាត់ទុក មិនអោយ បន្ត ដំណើរ ទៅមុខទៀត ឡើ យ រហូត ដល់ពេល គាត់ ទៅយក មួកសុវត្ថិភាព មក ពាក់ ប៉ុន្តែ រយ : ពេល មួយខែ ចាប់ ពីថ្ងៃ ផ្សព្វ ផ្សាយដំណឹង នេះ  គឺ មិនមាន ការផាកពិន័យ ឡេី យ ។

២. ចាប់ពី ថ្ងៃ ច័ន្ទ ទី ២២ ខែកក្កដា ឆ្នាំ ២០១៩តទៅ កម្លាំងចំរុះ របស់ ការិយាល័យចរាចរណ៍ ផ្លូវគោក សហ ការណ៍ ជាមួយកម្លាំង តាមបណ្តា ខណ្ឌ នានា និង ធ្វើការត្រួតពិនិត្យជាប្រចាំ នៅគ្រប់ ផ្លូវចេញចូល ក្រុងទៅលើអ្នកបើកបរនិង ព្រូ រថយន្តធំ ដើម្បី ត្រួតពិនិត្យរកសារធាតុញៀន និង ជាតិស្រវឹង បើរក ឃើញកម្លាំង  និង ឃាត់រថយន្តទុក និងនាំខ្លួន អ្នកបើកបរ និង ព្រូយកទៅមជ្ឈមណ្ឌលកែប្រែ និង បន្សាបគ្រឿងញៀន សូមក្រុមហ៊ុន ដឹកជញ្ជូន ក៏ដូចជា សមាគមន៍ អ្នក ដឹកជញ្ជូន ទាំងអស់ ចូលរួម សហការ ណ៍ ជាមួយ សមត្ថកិច្ច  ដើ ម្បី កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ អោយមាន ប្រសិទ្ធភាព ខ្ពស់ ។

គួររំលឹកងដែរ នៅរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ សុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរផ្លូវគោក បានថ្លែងថា ទោះបីក្នុង កាលៈទេសៈ ណាក៏ដោយ អ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ពេលបើកបរ នឹងត្រូវឃាត់មិនឲ្យធ្វើដំណើរ ទៅមុខទាល់តែទាក់ទងរក មួកសុវត្ថិភាព មកពាក់សិន ទើប អនុញ្ញាត ឲ្យធ្វើដំណើរទៅមុខបន្ត ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ