ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះទើបសង់ថ្មី មិនទាន់រួចផង! ហេតុអីប្តីចង.កសម្លាប់ខ្លួនអញ្ចឹង?

3 ខែ មុន 43 tnn_admin

បាត់ដំបង៖យោងតាមសេចក្តីរាយការណ៍ពីកម្លាំងនៃអធិការដ្ឋានស្រុកថ្មគោលបានអោយដឹងថាមានបុរសម្នាក់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួននឹងចំរឹងបង្អួចខណះប្រពន្ធកំពុងដេកលង់លក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង០០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតក្នុងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានអោយដឹងថា៖តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ ឡាយ សុធី ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះ ឈ្មោះ លឹម ចាន់រុន ភេទប្រុស អាយុ៤១ឆ្នាំ (ស្លាប់) ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ទាំងខ្លួនជាប្រពន្ធមិនដឹងមូលហេតុពិតប្រាកដ។

ប្រភពព័ត៌មានបានបន្តថា៖ស្ត្រីជាប្រពន្ធជនរងគ្រោះខាងលើបានរៀបរាប់ថា កាលពីល្ងាចមិញប្តីរបស់គាត់ធ្វើការរួចហូបបាយជុំគ្នាជាធម្មតារួចក៍នាំគ្នាសម្រានដូចសព្វដងប៉ុន្តែនៅម៉ោង២និង០០នាទីយប់ថ្ងៃទី២២ ឈានចូល ថ្ងៃទី២៣ កក្កដា ស្រាប់តែប្តីក្រោកឡើងដាស់គាត់និយាយគ្នាលេងរហូតដល់ម៉ោងជិត៤គាត់សម្រានលក់មួយភាំងស្រាប់តែប្តី បានក្រោកចេញមកក្រៅប្រទះឃើញប្តីស្លាប់ដោយចង.ក។

តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានអះអាងថាជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងមែន ពីព្រោះពុំមានស្លាកស្នាមណាមួយបញ្ជាក់ច្បាស់លាស់ឡើយ គឺអាចនិយាយបានថាជនរងគ្រោះកម្រោលចូល ឬបញ្ហាខួរក្បាល។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៍ប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ