ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់ ច័ន្ទកញ្ញារិទ្ធ ចុះសាកសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហម ដល់ស្ត្រីមេម៉ាយទីទ័លក្រ មួយគ្រួសារ នៅសង្កាត់ក្រាំងធ្នង់

3 សប្តាហ៍ មុន 67 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៩ ក្រុមការងារអនុសាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធាគណៈកម្មាធិការអនុសាខា បានអញ្ជើញទៅចុះសាកសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហម ជូនដល់ស្ត្រីមេម៉ាយទីទ័ល០១គ្រួសារ ឈ្មោះ លី វី ដែលមានកូនក្នុងបន្ទុក០៣នាក់ មានជីវភាពខ្វះខាតខ្លាំង រស់នៅក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អំណោយមនុស្សធម៌ដែលបានចែកជូនមាន៖ អង្ករ០៤បេ ស្មើនឹង១២០គីឡូក្រាម មី០១កេស ទឹកសុទ្ឋ១កេស ទឹកក្រូច០១កេស ស្ករស០២គីឡូ ទឹកត្រី១យួរ សំភារៈផ្ទះបាយ១ឈុត មុង ភូយ កាបូបស្ពាយ០២ និងថវិកាចំនួន២០០.០០០រៀល ថវិកាសង្កាត់១០០.០០០រៀល ក្នងឱកាសនោះលោកស្មៀនសង្កាត់បានចូលរួមថវិកា២០ដុល្លាបន្ថែមផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!