ព្រឹតិ្តការណ៍ថ្មីៗ

គ្រូបង្រៀនស្ម័គ្រចិត្ត ជនបរទេសម្នាក់ ប្រទះឃើញ ចង.ក សម្លាប់ខ្លួន ជាមួយនិងខ្សែរ ភ្ជាប់ និងបង្កាន់ដៃស្ពាន

2 ខែ មុន 38 tnn_admin

ខេត្តក្រចេះ៖ បុរសជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយ ចង.ក សម្លាប់ខ្លួន ជាមួយនិងខ្សែរ ភ្ជាប់និងបង្កាន់ដៃស្ពានថ្មមួយកន្លែង ក្នុងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២២  ខែកក្កដា ២០១៩។

ជនបរទេសរូបនេះ ត្រូវបានគេស្គាល់ថា ប៉ាប់ ប៉ាឡូ អាយុប្រហែល៤៧ឆ្នាំ ជនជាតិអាហ្សង់ទីន និងជាគ្រូបង្រៀនស្ម័គ្រចិត្តផ្នែកភាសារអង់គ្លេស សព្វថ្ងៃស្នាក់នៅក្នុងខេត្តក្រចេះ។

ស្នងការរងទទួលបន្ទុកកិច្ចការងារព្រហ្មទណ្ឌលោកវរសេនីយ៍ឯក គង់ ស៊ីដន បានបញ្ជាក់ប្រាប់ថា ក្រោយការចុះទៅពិនិត្យសាកសពពីនគរបាលជំនាញកោសល្យវិច្ច័យបានពិនិត្យឃើញថា ការស្លាប់របស់ជនបរទេសរូបនេះ គឺពិតជាករណីធ្វើអត្តឃាតសម្លាប់ខ្លួន។

បុរសរងគ្រោះបានយកខ្សែរចង.ក ទម្លាក់ខ្លួនចុះពីលើបង្កាន់ដៃស្ពាន។ ការធ្វើអត្តឃាតខ្លួនឯងនេះ នគរបាលនៅមិនទាន់បានស្រាវជ្រាវថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ