ព្រឹតិ្តការណ៍ថ្មីៗ

ពិធីផ្សព្វផ្សាយ ស្តីពីការប្រឆាំងអំពើពុករលួយ និង ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ

3 សប្តាហ៍ មុន 15 tnn_admin

ភ្នំពេញ៖ នៅថ្ងៃចន្ទ ០៦រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង ៣០នាទីព្រឹកនៅសាលាខណ្ឌដូនពេញបានប្រារព្វ ពិធីផ្សព្វផ្សាយ ស្តីពីការប្រឆាំងអំពើពុករលួយ និង ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំសាលាខណ្ឌដូនពេញ សង្កាត់ ស្មៀន មន្ត្រី និងបុគ្គលិកសាលាសង្កាត់។

ក្រោមអធិបតីភាព ឯកឧត្តម ឯវ ភិរម្យ ឧបការី នៃអង្គភាព ប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ដោយមានការចូលរួមពី មន្ត្រីរាជការ រដ្ឋបាលខណ្ឌដូនពេញ លោក-លោកស្រីចៅសង្កាត់ទាំង១១ (រួមទាំងមន្ត្រីសាលាសង្កាត់)លោកអធិការនគរបាលខណ្ឌដូនពេញ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ និង លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣ សរុបចំនួន១៥០នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!