ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមទី៦នៃសមាគមនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (អ ម ត) បានបោះឆ្នោតជ្រើសរើសតំណាងនិស្សិតប្រចាំសកលវិទ្យាល័យចំនួន៣

2 ខែ មុន 244 tnn_admin

ភ្នំពេញ៖ និស្សិតប្រមាណជិត៤០០នាក់មកពីសាកលវិទ្យាល័យចំនួន៣ គឺសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យបញ្ញាជាតិ បានជួបជុំគ្នានៅភោជនីយដ្ឋានទន្លេបាសាក់២ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដើម្បីទទួលបន្ទុក និងសម្របសម្រួលការងារនិស្សិតនៅក្នុងសាកលវិទ្យាល័យទាំងបីខាងលើ ដែលពិធីនេះក្រោមវត្តមានរបស់លោក ម៉ី វ៉ាន់ និង លោក អ៊ឹង សែ ប្រធាន អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រុមទី៦នៃសមាគមនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩។

លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រុមទី៦នៃសមាគម អ ម ត បានលើកឡើងថា សម្ដេចតេជោហ៊ុនសែន សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត និងបងប្រុស ហ៊ុន ម៉ាណែត ប្រធានសមាគមនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(អ ម ត) បានបានលះបង់គ្រប់បែបយ៉ាង និងយកចិត្តទុកដាក់ណាស់ចំពោះ សិស្សនិស្សិត យុវជន ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដែលបច្ចុប្បន្ននេះសម្តេចតេជោ បានមកនូវកិត្យានុភាព និងកិត្តិយសជាតិនៅលើឆាកជាតិនិងអន្តរជាតិ។

លោកបន្តថា ការអភិវឌ្ឍរបស់ប្រទេសជាតិកំពុងរង់ចាំប្អូនប្អូនៗ ព្រោះថាសម័យបច្ចេកវិទ្យាប្អូនមានឱកាស និងលទ្ធភាពច្រើននៅក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍ សមត្ថភាពដើម្បីដើរឲ្យទាន់និងកាលានុវត្តភាព និងសេដ្ឋកិច្ចឌីជីថល(Digital) ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ទាំង hardware និង software។ លោកក៏បានកោតសរសើរ និងលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីបានទាំងចំណេះដឹង បទពិសោធន៍ និងចំណេះធ្វើ ដើម្បីជួយដល់គ្រួសារ និងជាកម្លាំងបន្តវេនចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះថាប្អូនៗ
គឺជាទំពាំងស្នងឬស្សី និងជាធនធានជាតិដ៏មានតម្លៃសម្រាប់ការពារជាតិ និងអភិវឌ្ឍប្រទេសជាតិ។

តាមរបាយការណ៍គ្រប់គ្រងនិស្សិតបានឲ្យដឹងថាអ.ម.ត.(ក្រុមទី៦) បានអនុវត្តការងារដោយទទួលលទ្ធផលគួរជាទីមោទនៈ រួមមាន ការរៀបចំធ្វើបច្ចុប្បន្នភាពនិស្សិត និងបោះឆ្នោតជ្រើសរើសតំណាងនិស្សិតអ.ម.ត.ប្រចាំជំនាន់នីមួយៗ ការចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ ការចូលរួមបរិច្ចាគឈាម ចូលរួមសង្កេតការណ៍ប្រឡងទុតិយភូមិ ការចូលរូមសកម្មភាពសម្អាតបរិស្ថាន ការរូមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា ក្នុងកម្មពិធី កីឡាជាតិ និងកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងការងារសង្គម និងការងារសង្គមជាច្រើនទៀត។

សូមបញ្ជាក់ថា អ ម ត ចែកចេញជាក្រុមការងារចំនួន១៨ ក្រុមដែលក្រុមនីមួយៗទទួលបន្ទុកការងារនិស្សិតតាមសាលាផ្សេងៗនៅតាមរាជធានី ខេត្តសំដៅធានាបាននូវការយកចិត្តទុកដាក់ និងប្រសិទ្ធភាពនៃការរៀនសូត្ររបស់និស្សិតអ ម ត នៅតាមសាកលវិទ្យាល័យនីមួយៗ។ ចុងបញ្ចប់នៃកម្មវិធី ប្អូនៗនិស្សិតបានបោះឆ្នោតជ្រើសរើសតំណាងនិស្សិតតាមសាកលវិទ្យាល័យចំនួន៣ គឺតំណាងនិស្សិតនៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យបញ្ញាជាតិព្រមទាំងបានទទួលទានអាហារជុំគ្នាប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ