ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធុនយក្សដឹកទំនិញ ចតឈប់ស្ងៀម ឆេះស្ទើរទាំងស្រុង!

2 ខែ មុន 37 tnn_admin

ភ្នំពេញ ៖ មានរថយន្តធុនយក្សដឹកទំនិញមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៥ ទាបភ្លឺ ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅជិតបុរីហាយធិច២ ស្ថិតក្នុងភូមិតាង៉ូវ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តៃកុងឡានបានប្រាប់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ ពុំមានប្រភពច្បាស់ការណាមួយថា បណ្ដាលមកពីអ្វីនោះទេ ដោយគ្រាន់តែដឹងថា ដំបូងរូបគាត់ដេកក្នុងកាប៊ីនរថយន្ត ក៏ស្រាប់តែមានផ្សេងឈ្ងៀម ហើយរកមើលឃើញភ្លើងឆេះទំនិញពីខាងលើរថយន្តតែម្ដង ទើបប្រាប់ប្រជាពលរដ្ឋរដែលនៅក្បែរនោះឲ្យរាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ និងចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ ។

រថយន្តធុនយក្សខាងលើនេះ គឺម៉ាកហ៊ីយិនដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-6074 បានចតស្ងៀម និងមានផ្ទុកទំនិញចំរ៉ុះយ៉ាងច្រើនផងដែរ ។ ករណីឆេះនេះ កាលពីវេលាម៉ោង៥ រហូតដល់៧ និង៥០នាទី ទើបរលត់វិញនៅថ្ងៃខែឆ្នាំដដែល ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ