ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! រថភ្លើងកិនមនុស្សដាច់ត្រឹម ក (វីដេអូ)

4 ខែ មុន 166 tnn_admin

ភ្នំពេញ ៖ ហេតុការណ៍ដ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីប្រទះឃើញ សាកសពក្នុងសភាព ដាច់ក្បាលចេញពីដងខ្លួន នៅលើផ្លូវដែក ដោយសារ រថភ្លើងកិនស្លាប់តែម្តង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់កន្ទោកជើង ខណ្ឌកំបូល ។

សាកសពមានឈ្មោះ លី លាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករ យានដ្ឋានជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ មានប្រពន្ធឈ្មោះ យ៉េន សុីយ៉ាន អាយុ ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រីចំនួន៤នាក់ ស្នាក់នៅ ផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ ។

តាមប្អូនថ្លៃ របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិ គ្នា៣នាក់ នាំគ្នាផឹកស្រាថ្នាំ អស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នា ចូលសម្រាករៀងខ្លួន រីឯជនរងគ្រោះ ក៏គ្នាន បងប្អូន ក្រុមការងារណាចាប់អារម្មណ៍ដែរ លុះដល់ ព្រឹកឡើងថ្ងៃទី២២ នេះស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ក្នុងសភាពរថភ្លើងកិន ដាច់ក្បាលតែម្តង ។

តាមប្រជាពលរដ្ឋ រស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីអំឡុង ម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២២នេះ មានរថភ្លើងមួយខ្សែ បើកឆ្លងកាត់ លុះដល់ព្រឹកឡើងនេះ ស្រាប់តែប្រទះឃើញសាកសពតែម្តង ។

តាមការស្និដ្ឋាននៅកន្លែងកើតហេតុ ជនរងគ្រោះស្លាប់ដោយសារ រថភ្លើងកិនដាច់ក្បាល បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

ខណៈដែលសមត្ថកិច្ច កំពុងចុះទៅដល់កន្លែងកើតហេតុ សាកសព មិនទាន់យកចេញពីផ្លូវដែក ស្របពេលដែល មានរថភ្លើងខ្សែដឹកទំនិញមួយខ្សែថ្មីទៀត បើកចូលទីក្រុងភ្នំពេញ ម្យ៉ាង សាកសពមិនទាន់លើកចេញ ទើបប្រជាពលរដ្ឋ សមត្ថកច្ច ស្រែកស្នើសុំឲ្យរថភ្លើងខ្សែថ្មី ឈប់ជាបណ្តោះអាសន្ន រងចាំ លើកសពចេញសិន ។

សាកសពត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ជាមុននឹងប្រគល់ជូន ក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ