ភ្នំពេញ៖ ទោះបីជាកម្លាំងប្រជាការពារខណ្ឌដូនពេញ ខិតខំ បាញ់លាងសម្អាតជាប្រចាំក្តី ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនតូច ដែលអញ្ជើញមកលេងកម្សាន្តនៅលើសួនច្បារវត្តបុទុម នេះបរិភោគអាហាររួច បន្សល់ទុកកាកសំណល់អាហារនៅលើការ៉ូឡា និង សួនច្បារដដែល ។
រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកលេងកម្សាន្ត សូមមេត្តាចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវដើម្បីសោភ័ណភាពអនាម័យស្អាតល្អ នៅក្នុងទីក្រុងយើងទាំងអស់គ្នា ។
សូមបញ្ជាក់ថា: រូបភាពនេះកើតឡើងនៅចន្លោះចាប់ពីម៉ោង ៣:០០នាទី ដល់ម៉ោង ៤:០០ នាទី យប់ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៩ ។
Tag: សុខ ពេញវុធ