ព្រឹតិ្តការណ៍ថ្មីៗ

បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ នៅក្រុងព្រះសីហនុ គឺជាបញ្ហាចម្បងដែលរដ្ឋបាលក្រុង ធ្វើជាប្រចាំ

3 សប្តាហ៍ មុន 85 tnn_admin

ក្រុងព្រះសីហនុ៖ នៅអាទិត្យ ២១ ខែកក្កដា ឆ្នាំ ២០១៩ នេះ លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានចាត់មន្ត្រីក្រោមឳវាទ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពក្រុង បន្តចុះរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានក្រុងព្រះសីហនុជាប្រចាំ។

រដ្ឋបាលក្រុងព្រះសីហនុ ធ្លាប់បាន ប្រកាសជូនដំណឹងច្រើនលើកច្រើនសារ សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបអាជីវកម្ម នៅលើចិញ្ចើម ការចតរថយន្ត លើផ្លូវសាធារណៈនាំអោយបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ ត្រូវខិតចូលទៅក្នុងគំនូសដែលអាជ្ញាធរបានកំណត់ជូន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយ រក្សាបាននូវសោភ័ណ្ឌភាពក្រុងកាន់តែល្អប្រសើរ ។

ដោយបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនចូលរួមសហការជាមួយអាជ្ញាធរ ទើបនៅថ្ងៃទី ២១ កក្កដា ២០១៩ នេះ សម្រេចស្ទូចរយន្តចំនួន១០គ្រឿង និង គោយន្តដឹកគ្រែលក់ចំនួន១គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!