ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស១២នាក់ មាន់ជល់៧ក្បាល ម៉ូតូ១៣គ្រឿង នៅហ្នឹងទាំងអស់….!

2 ខែ មុន 323 tnn_admin

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍កាកាបទី២ រួមសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ក្រោមបញ្ជារបស់លោក រវសេនីយ៍ឯកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាបទីតាំងបនល្បែងសុីសង លួចប្រជល់មាន់ ចំនួន២កន្លែងផ្សេងគ្នា នៅក្នុងសង្កាត់ត្រពាំងក្រសាំង និងសង្កាត់កាកាប២ ឃាត់ខ្លួនមនុស្សអ្នកញៀនល្បែងបានចំនួន១២នាក់ មាន់គោកចំនួន៧ក្បាល ម៉ូតូចំនួន១៣គ្រឿង ។ ប្រតិបត្តិការខាងលើបានអនុវត្តចាប់ពីវេលាម៉ោង១០និង៣០នាទីព្រឹក ផ្តើមនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង និងបន្តទៅបង្ក្រាប ទីតាំងមួយកន្លែងទៀត នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមលោក ភា ប្រុស នាយប៉ុស្ដិ៍នគរបាលកាកាបទី២ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងសុីសង ប្រជល់មាន់ ក្នុងមូលដ្ឋានខាងលើ ក្រោមបញ្ជាពីលោកអធិការខណ្ឌ កម្លាំងអន្តរាគមន៍ រួមសហការជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល បានតាមដាន ស្រាវជ្រាវ បើកការបង្ក្រាបនៅចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនអ្នកញៀនល្បែងបាន៤នាក់ មាន់គកចំនួន៣ក្បាល ម៉ូតូចំនួន៨គ្រឿង។

ហើយកម្លាំង បន្តទៅបង្ក្រាបចាប់មួយកន្លែងទៀត ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ឃាត់ខ្លួនអ្នកញៀនល្បែងបាន៩នាក់ មាន់គកចំនួន៤ក្បាល ម៉ូតូចំនួន៥គ្រឿង ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបទាំង២លើកបន្តបន្ទាប់ ឃាត់ខ្លួនមនុស្សសរុប១២នាក់ មាន់គោកចំនួន៧ក្បាល ម៉ូតូចំនួន១៣គ្រឿង។

ក្រោយពីឃាត់ខ្លួនអ្នកលេងល្បែងខាងលើ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន ខណ្ឌបន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ