ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ស្នើពលរដ្ឋ ចូលរួមសហការល្អ ជាមួយអាជ្ញាធរ ក្នុងការស្ថាបនាពង្រីកផ្លូវ ប្រវែង១៥០០ ម៉ែត្រ នៅច្រកចូលវត្តជន្លង់ម្លូ

3 សប្តាហ៍ មុន 64 tnn_admin

ភ្នំពេញ ​៖ ​លោក ឃឹម ស៊ុនសូដា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌកំបូល បាន​ឲ្យ​ ធី អិន អិន ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​ ខែកក្កដា ២០១៩​ នេះ​ថា​ផ្លូវ​បេតុងសសៃដែក និង​ប្រព័ន្ធលូ​បង្ហូរ​តាមលក្ខណៈស្តង់ដារ នឹង​ត្រូវបានស្ថាបនា រួចរាល់ក្នុងពេលឆាប់ៗខាងមុខ។

​លោក​អភិបាល ​បានបញ្ជាក់​ថា ​ផ្លូវ​ចូលទៅកាន់វត្តជន្លង់ម្លូ ស្ថិតភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ មានលក្ខណៈតូចចង្អៀត និងរង​ការ​ខូចខាតស្ទើរទាំងស្រុង បង្កការលំបាក ក្នុងការធ្វើដំណើរទៅមក ក៍ដូចជាការឆ្លើយតបតាមសំណូមពរយ៉ាងទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ លោក បានធ្វើសំណើរទៅ សាលារាជធានីភ្នំពេញ ដោយទទួលបានការឯកភាព និងទទួលបានកញ្ចប់ថវិកាអភិវឌ្ឍពីសាលារាជធានីភ្នំពេញ ក្នុងការស្ថាបនាផ្លូវខាងលើដែលមានបណ្តោយ១៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ ជាប្រភេទផ្លូវបេតុង សសៃដែក (ចាប់ពីជាតិលេខ៣ ដល់មុខវត្តជន្លង់ម្លូ)។

ដើម្បីទទួលបានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ២០១៩ លោកអភិបាល អភិបាលរង ប្រធានភូមិបាលខណ្ឌ និង មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានចុះតាមខ្នងផ្ទះ ដើម្បីជូនដំណឹងអោយបងប្អូនរុះរើ (ថយ) ខ្លួនឯង តាមគំនូសបង្ហាញរបស់មន្ត្រីជំនាញបានជូនដំណឹង។ នាថ្ងៃច័ន្ទដើមសប្តាហ៍នេះ រដ្ឋបាលខណ្ឌ និងយកលិខិតជូនដំណឹងមកចែកជូនម្តងទៀត។

លោកអភិបាលខណ្ឌ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមសហការល្អ ជាមួយអាជ្ញាធរខណ្ឌ ចំពោះបងប្អូនមួយចំនួនតូចនៅទទឹងរឹងរូស មិនសហការជាមួយអាជ្ញាធរ ដែលនាំអោយរាំស្ទះក្នុងការស្ថាបនាផ្លូវនេះ អាជ្ញាធរ និងចាត់វិធានការតាមច្បាប់។

លោកអភិបាល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដែលត្រូវស្ថាបនានេះ សូមយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវដើម្បីជួយសម្រួលដល់ការស្ថាបនាផ្លូវឲ្យបានឆាប់រហ័ស និងឆាប់បានប្រើប្រាស់។ ម្យ៉ាងវិញទៀត ស្របពេលដែល ក្រុមហ៊ុនចាប់ផ្តើមនិងកំពុងធ្វើ សូមបងប្អូនប្រជាពលរដ្ឋ ជួយតាមដាន និងរាយការណ៍ពីចំណុចខ្វះខាតនៃការស្ថាបនា ឬមានភាពយឺតយ៉ាវ មកកាន់មន្ត្រីជំនាញរបស់រដ្ឋបាល ខណ្ឌ និងសង្កាត់ ដើម្បីអោយការស្ថាបនាបានឆាប់រហ័ស ប្រកបដោយគុណភាព និងស្តង់ដារ ដែលបានកំណត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!