ភ្នំពេញ ៖ បុរសម្នាក់ធ្វើបុណ្យមិនដល់ គ្មានទំនួលខុសត្រូវនូវទង្វើររបស់ខ្លួន បន្ទាប់ពីបើករថយន្តឡិចសុីសរេចង្កូតទៅបុករថយន្តកូរ៉ូឡា បើកច្រាសទិសគ្នាបណ្តាលឲ្យរងខូចខាតហើយ មិនបានឈប់ទទួលខុសត្រូវ បែជាព្យាយាមបើករត់គេចទៅបាត់ តាំងពីខណ្ឌពោធិ៍សែនជ័យ រហូតដល់ខណ្ឌសែនសុខ ភាគីរងគ្រោះមិនទាំងដញតាមផង រថយន្តបង្កទៅបាត់អស់មួយសន្ទុះធំ ស្រាប់តែលេចមុខរថយន្តបង្កវិលត្រឡប់មកវិញ សង្ស័យបាបកម្ម បុណ្យមិនដល់ រថយន្តធ្លាក់ជង្ហុក ដាច់ កាឡេកង់ ទៅមុខលែងរួច ជនរងគ្រោះ ឃើញប្រាប់ប៉ូលិសហ្នឹងហើយរថយន្តបង្ក ប៉ូលិសហៅនាំយកទៅប៉ុស្តិ៍ ដោយមិនបាច់ដេញហត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្បែរពេទ្យកូរ៉េ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2F-4457 ជិះគ្នា២នាក់ប្តីប្រពន្ធ ពីកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្ត ឡិចសុីសGS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1067 ដែលបើកច្រាសទិស រេចង្កូចមកបុក ចំហៀងខាងឆ្វេងលើកង់មុខ បណ្តាលឲ្យរងខូចខាត ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ បែជាព្យាយាមបើរត់គេទៅបាត់ រហូតដល់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសខ ទាំងគ្មានអ្នកណាដេញតាមផង ហើយសមត្ថកិច្ចក៏បានចុះទៅសាកសួរ ជនរងគ្រោះ នៅកន្លែងកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក រថយន្តបង្ក បានវិលត្រឡប់មកវិញ ដល់ចំណុមុខប៉ុស្តិ៍កាកាប២ ចំណុចផ្លូវរថភ្លើង គាប់ជួន រថយន្តបង្កធ្លាក់ជង្ហុក ដាច់កាឡេកង់ ស្របពេលដែល ជនរងគ្រោះ សមត្ថកិច្ច ប្រទះជួបជាចៃដន្យ ហ្នឹងហើយរថយន្តបង្ក បើកបុក ៗ រត់ អត់ទទួលខុសត្រូវ ប៉ូលិសហៅ នាំចូលប៉ុស្តិ៍ក្បែរនោះស្រាប់ ដើម្បីឲ្យធ្វើការសម្របសម្រួលគ្នា ចេញថ្លៃខូចខាត ទៅលើរថយន្តរងគ្រោះ ។
Tag: គ្រោះថ្នាក់ចរាចណ៍