ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនបុរស២នាក់ ករណី រក្សាទុកគ្រឿងញៀនខុសច្បាប់

4 ខែ មុន 17 tnn_admin

ភ្នំពេញ៖ បុរស២នាក់ត្រូវបានកម្លាំងអត្តរាគមន៍ខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួនក្រោយត្រួតពិនិត្យលើដងខ្លួនឃើញមានក្រាមសថ្លាមួយកូនថង់តូច។ករណីនេះធ្វើឡើងកាលពីម៉ោង០០ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១កក្កដា២០១៩នៅចំណុចផ្លូវបេតុងភូមិថ្មគោល២សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ

ទី១ឈ្មោះ ផុន គង្គា ហៅ ហើមអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោល២សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ។

ទី២ឈ្មោះ អ៊ុក ពិសី ហៅ សី អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោល២សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអត្តរាគមន៍ខណ្ឌបានល្បាត ក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងតែអង្គុយលើម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបាន ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងថ្នាំញៀនប្រភេទក្រាមសថ្លាចំនួនមួយកញ្ចប់ថង់តូចរួចសមត្ថកិច្ចក៍នាំខ្លួនជនសង្ស័យប្រគល់អោយនគរបាលប៉ុស្តិ៍ចោមចៅ២ធ្វើការសាកសួរបន្ត។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ