ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ចុះទៅដល់បន្ទប់ជួល ឃើញសុទ្ធតែ….!

3 សប្តាហ៍ មុន 996 tnn_admin

ភ្នំពេញ៖ នគរបាល ខណ្ឌសែនសុខ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម វ៉ាន់ឌី អធិការងខណ្ឌ កាលពីរព្រឹកថ្ងៃទី២១ កក្កដា ២០១៩ នេះ បានចុះធ្វើរដ្ឋបាលតាមបន្ទប់ជួលក្នុងតំបន់ស្មុគស្មាញ ក្នុងភូមិសាស្រ្តរបស់ខ្លួន ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះក៏បាននាំខ្លួនប្រុស្រី៦នាក់ យកទៅសាកសួរនៅអធិការខណ្ឌផងពាក់ព័ន្ធគ្រឿងញៀន ព្រមទាំងដកហូត ដាវកែឆ្នៃ២ដើម ដែកអក្សរតេ ១ដើម និង សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោក វរសេនីយ៍ទោ ព្រហ្ម វណ្ណឌី អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា យុទ្ធនាការចុះធ្វើរដ្ឋបាល ក្រោមការណែនាំពី លោកវសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ ដើម្បីបំបែកសម្បុកក្រុម ជនសង្ស័យដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗដោយចុះសហការចំរុះរួមមានកំលាំងប៉ុស្តិ៍ និងកំលាំងសង្កាត់ ចំនួន ៣១នាក់ បានចុះទៅដល់ក្រុមទី២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកបន្តថាក្នុងនោះធ្វើការ ត្រួតពិនិត្យបានចំនួន ២ខ្នងផ្ទះស្មើ ៧០ បន្ទប់ មានមនុស្សស្នាក់នៅ ៧០គ្រួសារ សរុប ២៥៨នាក់ ប្រុស ៩៨នាក់ ហើយយើងធ្វើការឃាត់ខ្លួនសង្ស័យប្រើប្រាស់គ្រឿងញៀន ០៦នាក់(ស្រី០២នាក់) ដកហូតដាវកែឆ្នៃ០២ដើម ដែកអក្សតេ ១ដើម និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកអធិការដ្ឋានខណ្ឌសែនសុខ។

ជាលទ្ធផលក្នុងចំណោមជនសង្ស័យ៦នាក់ខាងលើ ក្រោយធ្វើតេសឃើញថា ៥នាក់ (ស្រី០២នាក់) ក្នុងទឹកនោមមានផ្ទុកសារធាតុញៀនត្រូវបានឃាត់ខ្លួនតែម្តងដើម្បីអនុវត្តតាមនីតិវិធី ដោយឡែកបុរសម្នាក់ទៀតអត់មានសារធាតុញៀនគ្រាន់ធ្វើសាវដាទុករួចបានហៅអាណាព្យាបាលមកធានាអោយត្រឡប់ទៅផ្ទះវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!