ព្រឹតិ្តការណ៍ថ្មីៗ

សម្រេចបិទអាជីវកម្ម ចិនមួយកន្លែង ប្រកបអាជីវកម្ម គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ 

4 ខែ មុន 73 tnn_admin

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ០០ នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ រួមជាមួយ លោកស្រី នាយិការទីចាត់ការអន្តរវិស័យរាជធានីភ្នំពេញ លោកស្រី ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ តំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ តំណាងសាខាកាំកុងត្រូល ព្រមទាំងមានរថយន្តពិសោធន៍ចល័ត បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញដែលក្រុមការងារបានឃាត់ទុកកាលពីម្សិលមិញ មានទីតាំងផ្ទះលេខ ៨៨ បណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់អាជីវកម្មខាងលើ ជាជនជាតិចិន បាននាំយកទំនិញជាកញ្ចប់ធំៗ និង និងទឹកប៊ីដុងមួយចំនួន យកមកប្រកមអាជីវកម្ម ដោយពុំមានច្បាប់ត្រឹមត្រូវ ។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា:
១- ម្ចាស់អាជីវកម្មបានសហការយ៉ាងល្អ និងកំពុងរុះរើស្លាកអាជីវកម្មរបស់ខ្លួន ដែលក្រុមការងារបានណែនាំកាលពីម្សិលមិញ។

២- បានសម្រេចបិទអាជីវកម្ម នេះទាំងស្រុងដោយមូលហេតុពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

៣- ក្រោយពិនិត្យលើសំណាកចំនួន០៧មុខ លើទំនិញចំនួន១៨មុខ ឃើញថាពុំមានសារធាតុគីមី ឬសារធាតុញៀន នោះទេ ទំនិញនៅសល់ចំនួន ១១ មុខទៀតត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍ធំ ក្នុងករណីពិនិត្យទៅឃើញថាទំនិញទាំង១១ មុខ នោះមានភាពមិនប្រក្រតី ម្ចាស់ទំនិញត្រូវប្រគល់ទំនិញទាំងនោះមកស្ថាប័នមានសមត្ថកិច្ចដោយឥតលក្ខខណ្ឌ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ ។
៤-ចំពោះលទ្ធផលទំនិញទាំង១១មុខនឹងបង្ហាញក្នុងរយៈពេលមួយសប្តាហ៍ ក្នុងករណីប្រសិនបើគ្មានបញ្ហានោះទេអាជ្ញាធរនឹងប្រគល់សម្ភារៈទាំងនោះជូនម្ចាស់ទំនិញវិញទាំងអស់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ