ព្រឹតិ្តការណ៍ថ្មីៗ

ទទួលបាន ការស្ងើចសរសើរ ក្រោយ លោក ប៉ាង លីដា ដាក់គ្រឿងចក្រ និងរថយន្តបាញ់លាងសំអាត ផ្លូវវេងស្រេង

3 ខែ មុន 47 tnn_admin

ភ្នំពេញ ៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ស្ងើចសរសើរមិនដាច់ពីមាត់ នូវសកម្មភាពរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់កម្លាំងចំរុះ ចុះលាងសំអាតផ្លូវវេងស្រេង នាព្រឹកថ្ងៃសៅរិ៍ ទី២០ ខែកក្កដា ២០១៩នេះ។

តាមការរៀបរាប់ពីប្រជាពលរដ្ឋ ជាអ្នករស់នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២  បានប្រាប់ថា ពួកគាត់ កោតសរសើរដល់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំដ៍ប៉ិនប្រសប់របស់លោក ហែម ដារិទ្ធិ និងមាន អភិបាលរងដ៍សកម្ម លោក ប៉ាង លីដា តែងតែដឹកនាំកម្លាំងចុះលាងសំអាតផ្លូវ តាមបណ្តាផ្លូវធំៗក្នុងមូលដ្ឋាន មិនគិតពីថ្ងៃឈប់សំរាកឡើយ សកម្មភាពនេះ ធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ និងកោតសរសើរគ្រប់ៗគ្នា។

បើតាមការរៀបរាប់ពី អ្នកដំណើរម្នាក់ ដែលជាធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង បានអះអាងថា បងប្រុសសូមកោតសរសើរ ដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់កម្លាំង និងដាក់គ្រឿងចក្រ ឡានបាញ់ទឹកលាងសំអាតផ្លូវ កើបដី កើបសំរាម កាយសំរាមចេញពីមាត់លូ ធ្វើអនាម័យតាមដងផ្លូវបែបនេះ ពិតជាប្រពៃណាស់។

ទន្ទឹមនឹងនេះ លោក ប៉ាង លីដា ដែលដឹកនាំកម្លាំងផ្ទាល់ ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ក៏ត្រូវចូលរួមធ្វើអនាម័យមុខផ្ទះរបស់ខ្លួនផង កុំរំពឹងតែអាជ្ញាធរពេក ម្យ៉ាងទៀត កុំចាក់បេតុងមុខផ្ទះ ឬតូប ធ្វើជំរាលរំលោភលើចិញ្ចើមផ្លូវ។ លោកក៍អំពាវនាវដល់តំណាងក្រុមហ៊ុនឡានដឹកដី និងខ្សាច់ មេត្តាជួយគ្រប់អោយបានត្រឹមត្រូវ ជៀសវៀងជ្រុះធ្លាក់មកលើដងផ្លូវ ដែលនាំអោយប៉ះពាល់ដល់បរិស្ថាន និង បង្កគ្រោះថ្នាក់ដោយប្រការណាមួយ។

ជាមួយគ្នានេះដែរ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ កម្លាំងសហការរួមគ្នា សំអាតបរិស្ថាន លើកំណាត់ផ្លូវវេងស្រេង ចាប់ពីភូមិចោមចៅ៣ រហូតដល់ព្រំប្រទល់ ខណ្ឌមានជ័យ ក្រោមប្រធានបទ «រួមគ្នាដើម្បីសំអាតបរិស្ថាន អនាម័យ » យើងរួមគ្នាសំអាតបរិស្ថាន ដើម្បីសុខភាពរស់នៅ បរិយាកាសល្អ សោភ័ណ្ឌភាព មូលដ្ឋាន កាន់តែប្រសើរឡើង។

លោកបន្តទៀតថា ដើម្បីបរិស្ថានឲ្យប្រសើរឡើង ផ្តើមចេញពីខ្លួនយើង រហូតដល់សហការរួមគ្នា ថែរក្សា ដែលនាំមកនូវ អនាម័យ សុខភាព ជីវិតរស់នៅកាន់តែប្រសើរ។

អភិបាលរងរូបនេះ ក៍មិនភ្លេចលើកដៃសំពះអរគុណដល់ ដល់បងប្អូនខាងក្រុមហ៊ុនស៊ិនទ្រី ខាងបិរស្ថានខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរសង្កាត់ចោមចៅ២ និងសង្កាត់ចោម១  ដែលបានរួមគ្នា ធ្វើអោយផ្លូវវេងស្រេង មានសណ្តាប់ធ្នាប់របៀបរៀបរយ និង សោភ័ណ្ឌភាពល្អ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ