ព្រឹតិ្តការណ៍ថ្មីៗ

មានប្រសិទ្ធភាពមែន! មេស្រែកភ្លាម ចុះចាប់ភ្លេត! 

4 សប្តាហ៍ មុន 27 tnn_admin

ពោធិសាត់៖ នៅវេលាម៉ោង ២០ និង ១០ នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានចុះបង្រ្កាប បទល្មើសកាប់ប្រមូល ដឹកជញ្ជូនសន្និធិផលអនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត្តិ) នៅចំណុចភូមិ ក្សេត្របុរីឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយឃាត់រថយន្តកែឆ្នៃ ០១ គ្រឿង គោយន្តកន្ត្រៃ ចំនួន ០៦ គ្រឿង ដឹកបង្គោលរបង ដឹកអុស និងឃាត់ខ្លួនជនសង្ស័យ ០៦ នាក់។

ជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃលាច នៅវេលាម៉ោង ៧ និង ៣៥ នាទី ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក ក្រគរដឹកនាំដោយលោក វរសេនីយ៍ត្រី នៅ សុជាតិ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក ក្រគរ បានចុះបង្ក្រាបបទល្មើសកាប់ប្រមូល ដឹកជញ្ជូនសន្និធិផលអនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត)ក្នុងភូមិសាស្ត្រស្រុក ក្រគរ ដោយដកហូតរថយន្តកែឆ្នៃ ០១ គ្រឿង គោយន្ត ០១ គ្រៀង ដឹកឈើរាជកុល ១៧កំណាត់ ឈើមូលប្រភេទរកា និងសាឡាត់ ១៧ កំណាត់ និងដកហូតបង្គោលរបង ១.៩៦០ ដើម អុស ១០៥ ម៉ែត្រគូប និងបានធ្វើការអប់រំប្រជាពលរដ្ឋ ០២ គ្រួសារ ឲ្យទៅលំនៅដ្ឋានវិញ។
វត្ថុតាងរក្សាទុននៅកន្លែងកើតហេតុរងចាំប្រគល់ឲ្យជំនាញ។

នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី១៩កក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសព្រៃឈើនចំណុចស្ពានតាម៉ឹង ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ដោយរឹមអូសរថយន្ត (ប៉ាកុង) ០១ គ្រឿង ដឹកផ្លែរណារ៉ៃ។

បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅកន្លែងកើតហេតុ រងចាំប្រគល់ឲ្យជំនាញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!