ព្រឹតិ្តការណ៍ថ្មីៗ

តៃកុង និងព្រូ រថយន្តធំ ត្រូវឃាត់ខ្លួនភ្លាម បើរកឃើញ សារធាតុញៀន​ ឬជាតិស្រវឹង​

3 ខែ មុន 81 tnn_admin

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ៖​ សូមជូនដំណឹងដល់អ្នកបើកបរ​ និងព្រូរថយន្តធំ​ ក៏ដូចជាម្ចាស់ក្រុមហ៊ុន​ និងសមាគមន៍ទាំងអស់ដែលពាក់ព័ន្ធ​ អោយបានជ្រាបថា ចាប់ពីថ្ងៃចន្ទ​ ទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​ តទៅ​ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក​ និងធ្វើការសហការណ៍ជាមួយកម្លាំងតាមបណ្តាអធិការខណ្ឌនានា​ ដើម្បីធ្វើការចុះត្រួតពិនិត្យសារធាតុញៀន​ និងជាតិស្រវឹងចំពោះអ្នកបើកបរ​ និងព្រូរថយន្តធំទាំងអស់​ ការត្រួតពិនិត្យនេះនិងធ្វើតាមគ្រប់ច្រកចេញចូលធំៗក្នុងរាជធានីភ្នំពេញ។

​ក្នុងករណី ត្រួតពិនិត្យរកឃើញអ្នកបើកបរ​ ឬព្រូ​ មានពាក់ព័ន្ធនិងសារធាតុញៀន​ ឬជាតិស្រវឹង​ សមត្ថកិច្ចនឹងធ្វើការឃាត់រថយន្តទុក​ ហើយបញ្ជូនអ្នកបើកបរ​ និងព្រូ​ ទៅអនុវត្តតាមនិតិវិធីច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមក្រុមហ៊ុន​ និងសមាគមន៍ដឹកជញ្ជូនទាំងអស់ ចូលរួមសហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមានប្រសិទ្ធភាពខ្ពស់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ