ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ចូលរួមដាំកូនឈើ៤២០០ដើម ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា 

4 សប្តាហ៍ មុន 21 tnn_admin

ភ្នំពេញ៖ នៅព្រឹកសុក្រ ៣រោច ខែ អាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវ និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា០៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្វធ្វើឡើង នេះនៅក្នុងបរិវេណវត្តនិគ្រោធវ័ន “ហៅវត្តគល់ទទឹង” ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញស្រឡាញ់ដើមឈើដូចការ ស្រឡាញ់កូនចៅនៅក្នុងក្រុមគ្រួសារ ដើម្បីជួយលើកកម្ពស់គុណភាពបរិស្ថាន និងសោភ័ណភាពនៅក្នុងទីក្រុង និងបានណែនាំដល់ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាដាំដើមឈើ និងថែរក្សាការពារដើមឈើនៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ ។

ជាចុងក្រោយ រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្តល់កូនឈើចម្រុះប្រភេទ ឈើគ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំងទឹក ស្វាយ និងខ្ទរ សរុបប្រមាណ ៤២០០ដើម ដើម្បីប្រគេនព្រះសង្ឃ និងចែកជូនបងប្អូនប្រជាពលរដ្ឋមកពីរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីយកទៅដាំនៅតាមទីវត្តអារាមដងផ្លូវទីសាធារណៈ និងលំនៅដ្ឋាននៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!