ព្រឹតិ្តការណ៍ថ្មីៗ

អូនផឹក អូនដឹង ! ស្រវឹងស្រា បើកឡានបុក ស្លាកសញ្ញាបង្ហាញផ្លូវ និង ដើមឈើ!

2 ខែ មុន 139 tnn_admin

ភ្នំពេញ៖ រថយន្តម៉ាកកាមរីហាយប្រីតមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ដែលស្រវឹងស្រា បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូសបើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូត ខ្ទាតទៅចិញ្ចើមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលវេលា១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុខផ្លូវព្រះមុនីវង្សកែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចភ្លើងស្តុបកែងនិងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រីក ពណ៌ស ពាក់ស្លាកភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ មានស្ថានភាពស្រវឹងស្រា ចំពីចហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចើមផ្លូវបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវរបស់រដ្ឋបាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។

ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃក ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ ។

បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែងយករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ