ព្រឹតិ្តការណ៍ថ្មីៗ

សូមគោរពជូនដំណឹង លោកស្នងការ! ម្សិលមិញចោរលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងក្រុងបាត់ដំបង ចំណែកថ្ងៃនេះ លួចម៉ូតូនៅស្រុកឯកភ្នំ?

11 ខែ មុន 115 តូ សុផល

បាត់ដំបង៖ រឿងមួយមិនទាន់ចប់ បែរជាមានរឿងមួយទៀតវាហាក់បីដូចជាផ្ទួនៗគ្នាពេកពលរដ្ឋដេកមិនលក់បក់មិនល្ហើយ ដោយសារតែករណីលួច គាស់ កើនឡើងជាងមុនគួរអោយខ្លាច។

យោងតាមសេចក្តីរាយពីអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានអោយដឹងថា៖នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មានជនរងគ្រោះម្នាក់ឈ្មោះ កឹល សើហ្វីអី ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូម៉ាកឌ្រីម មួយគ្រឿងC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1E-8212 ចំណុចវាលស្រែ ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបងក្នងថ្ងៃ- ខែ-ឆ្នាំខាងលើ។

ប្រភពព័ត៌មានបានអោដឹងថា៖ជនរងគ្រោះ មានមុខរបរ ជាអ្នកលក់ដូរ មានទីលំនៅក្នុងភូមិនរា១ ឃុំនរា ស្រុកសង្កែ ចោរបានធ្វើសកម្មភាពលួចម៉ូតូខណះពេលជនរងគ្រោះកំពុងដាក់ចំណីត្រី។

តើលោកឧត្តមសេនេយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបានទទួលដំណឹងនេះដែរឬទេ?

ដោយឡែកពាក់ក្នុងករណីនេះប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាកម្លាំងនគរបាលមូលដ្ឋាននិងសម្ថកិច្ចដែលឈរជើងនៅតំបន់កើតហេតុគួរសហការគ្នាទើបជនល្មើសខ្លាចឬកាត់បន្ថយបទល្មើសនានាដែលសង្គមកំពុងស្អប់ខ្ពើម៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ