ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ ផឹកថ្នាំងអង់ឌ្រីន ប្រកាច់បែកពពុះមាត់ ដោយសារតែ…..

3 ខែ មុន 68 tnn_admin

បាត់ដំបង៖ បុរសម្នាក់ឈ្មោះ សុខ ខេ ភេទប្រុស អាយុ២២ឆ្នាំ ផឹកថ្ថ្នាំអង់ឌ្រីន ពុលប្រកាច់បែកពពុះស្គុល បង្កអោយមានការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ ទាំងព្រលឹងចុងសក់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះខាងលើមានសតិមិនប្រក្រតី មុខបរ ជាជាងសំណង់ស្នាក់នៅបណ្តោះអាសន្ននៅក្នុងភូមិ ឃុំ កើតហេតុនិងធ្លាប់ចងក សម្លាប់ខ្លួនម្តងកន្លងមកហើយប៉ុន្តែត្រូវបានសាច់ញាតិជួយសង្គ្រោះទាន់ពេលអោយរួចផុតពីសេចក្តីស្លាប់។

ប្រភពបានបន្តថា៖កាលពីព្រឹកមិញនេះជនរងគ្រោះបានផឹកថ្នាំប្រភេទ អង់ឌ្រីនអស់ជិតមួយ១ដបពុលក្នុងស្ថានភាពយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកនិងបងប្អូនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសំពៅលូន រីឯ លទ្ធផលយ៉ាងណានោះក្រុមការងារខ្ញុំនៅមិនទាន់ដឹងច្បាស់ការនៅឡើយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ