ព្រឹតិ្តការណ៍ថ្មីៗ

លោក នុត ពុធដារ៉ា ៖ បងប្អូននៅភូមិតាឡី សូមអញ្ជើញមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចាប់ពីថ្ងៃនេះតទៅ!

3 ខែ មុន 30 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ក្នុងភូមិតាឡី សង្កាត់ដង្កោ។

លោកអភិបាលខណ្ឌ បានលើកឡើងអំពីសារៈសំខាន់នៃប័ណ្ណសំគាល់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ នៅក្នុងភូមិតាឡី សូមមកទទួលយកប័ណ្ណរបស់ខ្លួន ដើម្បីប្រើប្រាស់ ធានានូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងមានសារៈសំខាន់សំរាប់ការ ប្រើប្រាស់ក្នុងជួល បញ្ចាំ សុំច្បាប់សាងសង់ និងប្រកបអាជីវកម្មផ្សេងៗ។

លោកអភិបាលក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាទុកប័ណ្ណនេះឲ្យបានត្រឹមត្រូវចៀសវាងការធ្វេសប្រហែស បណ្តាលឲ្យខូចខាត ឬបាត់បង់។ ប្រសិនបើមានករណីនេះ សូមរាយការណ៍បន្ទាន់មករដ្ឋបាលសុរិយោដី ដើម្បីចាត់វិធានការតាមនីតិវិធី។

គួរបញ្ជាក់ថាៈ ក្បាលដីដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងឱកាសនេះ មានចំនួន ២១៥៧ក្បាលដី ក្នុងនោះដីលំនៅដ្ឋាន ១៧៨៥ក្បាលដី និងដីកសិកម្ម ៣៧២ក្បាលដី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ