ព្រឹតិ្តការណ៍ថ្មីៗ

ខណៈមន្ត្រីរដ្ឋបាលព្រៃឈើ៣នាក់ កំពុងគេចខ្លួន ព្រះរាជអាជ្ញា ចេញដីការអោយចូលខ្លួន

1 ខែ មុន 194 tnn_admin

ខេត្តមណ្ឌលគិរី៖ មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូប ដែលមានដីការបញ្ជាឱ្យចូលខ្លួន កំពុងរត់គេចខ្លួននេះរួមមាន៖ទី១ លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ទី២ លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ទី៣ លោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យមន្ត្រីរដ្ឋបាលព្រៃឈើបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះផងដែរ។ ការឱ្យចូលខ្លួននេះ ដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា៖ ផ្តល់ការអនុញ្ញាតផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់, ចំពោះបទល្មើសព្រៃឈើ, មិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា, ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរ ដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។

ដីកាបញ្ជារបស់លោក ហៀង សុភក្ត្រ ក៏បើកផ្លូវឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើទាំង ៣រូបនេះផងដែរ ប្រសិនបើប្រទះឃើញរូបគេនៅទីណានោះ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះ ក្រៅពីការចាប់ខ្លួនលោក ស៊ឹង សំអុល មេឈ្មួញឈើ និងបក្ខពួក៣នាក់ទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីក៏បានចេញដីកាបញ្ជាឱ្យអ្នករកស៊ីឈើ៤នាក់ផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើនេះផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!