ព្រឹតិ្តការណ៍ថ្មីៗ

ទ្រាំលែងបាន! ពលរដ្ឋប្តឹង អភិបាលខណ្ឌសែនសុខ ជួយអន្តរាគមន៍

2 ខែ មុន 861 tnn_admin

ភ្នំពេញ ៖ សិប្បកម្មផលិតក្រដាសចំនួន២ទីតាំង (ធ្វើក្រដាស់) ស្ថិតនៅទប់មុខគ្នា ម្ចាស់តែមួយ តាមផ្លូវ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានយកកំណាត់ផ្លូវ ទុកដាក់ទំនិញ សម្ភារៈផ្សេងៗ ចតទុកទាំងរថយន្តតូចធំ រញ៉េរញ៉ៃពេញផ្លូវ ដូចផ្លូវខាងលើខ្លួនឯងទិញដាច់អញ្ចឹង បង្កការលំបាក ដល់ប្រជាពលរដ្ឋ រកតែផ្លូវដើរសឹងមិនចង់បានផង ហើយត្រូវអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ចុះទៅហាមឃាត់ ច្រើនលើកច្រើនសារ រាប់លែងអស់ទៅហើយ នៅតែមិនស្តាប់ ប្រាប់ក៏ថៅកែសិប្បកម្មមិនខ្ចីរវល់ដែរ។

ទើបនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ  លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅ ប្រមូលលើកយក អីវ៉ាន់ណាដែលមាននៅលើដងផ្លូវ ត្រង់ចំណុចខាងលើ មានទាំងរថយន្តកុងតៃន័រ២គ្រឿងផងដែរ ទៅរក្សាទុកនៅសាលាខណ្ឌ ហើយបានណែនាំអោយកម្មករទាំងអស់ត្រូវផ្អាកសម្មភាពសិន រហូតម្ចាស់សិប្បកម្មចូលខ្លួនទៅដោះស្រាយចប់រួចរាល់ ទើបបើកអោយដំណើរការវិញបាន។

គួររំលឹកថាខាងលើនេះកាលពីព្រឹកថ្ងៃទី២៧ ឧសភា២០១៩ ប្រជាពលរដ្ឋ១៥នាក់ តំណាងអោយភូមិខាងលើបាននាំគ្នាផ្តិតមេដៃដើម្បីប្តឹង សិប្បកម្មក្រដាស់ ខាងលើដែលបានយកសម្ភារៈដាក់លើផ្លូវរថយន្តកុងទីន័រ និងរថយន្តស្ទូចធំៗ បើកចេញចូលលើផ្លូវខាងលើបណ្តាលអោយបែកលូ ខូចផ្លូវក្លាយជាភក់ជ្រំ និងប៉ះបង្គោលភ្លើងវៀចមិនទទួលខុសត្រូវលើការខូចខាត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ