ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាង លីដា ថា កុំអង្គុយកើតទុក្ខរឿង អាជ្ញាធរ ជួយពង្រីកផ្លូវបានធំទូលាយ ព្រោះ តម្លៃនិងឡើងជាបន្តបន្ទាប់!  

4 ខែ មុន 192 tnn_admin

ភ្នំពេញ៖ ដើម្បីបញ្ចៀស និងសម្រួលដល់ការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវសហប័ន្ធរុស្សី ក្នុងភូមិសាស្ត្រ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរបើកស្ថាបនា និងពង្រីកផ្លូវមួយខ្សែ អមទៅដោយប្រព័ន្ធលូផងដែរ នៅខាងក្រោយមន្ទីរពេទ្យបង្អែកពោធិចិនតុង ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បីឲ្យដំណើរការនៃការសាងសង់ឲ្យបានឆាប់ និងមានការឯកភាព ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ផងនោះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យ ទាំងស្ថានភាពដងផ្លូវត្រូវពង្រីក ទាំងស្ថានភាពការងារសាងសង់ ហើយការពង្រីកផ្លូវនេះទៀតសោត មានទទឹង១២ម៉ែត្រ ចាប់ពីកែងផ្លូវវត្តតាំងកសាង រហូតដល់ កែងផ្លូវ២០១១។

លោក ប៉ាង លីដា បញ្ជាក់ប្រាប់ថា ការពង្រីកផ្លូវ កាលណាបានផ្លូវធំទូលាយ មានប្រព័ន្ធលូបង្ហូររំដោះទឹក ងាយស្រួលដល់ប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះបានដោយស្រួល ហើយម្យ៉ាងវិញទៀត កាត់បន្ថយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវសហព័ន្ធរុស្សីបានមួយចំនួនធំ។

អភិបាលរងរូបនេះ សង្កត់ធ្ងន់ថា ដំណើរការនៃការស្ថាបនាផ្លូវ ទាមទារកិច្ចសហការល្អពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មេត្តាយោគយល់អាធ្យាស្រ័យ ធ្វើយ៉ាងណាអនុវត្តទៅតាមគោលការត្រូវពង្រីកផ្លូវ ដែលពលរដ្ឋព្រមព្រៀងរួច ដើម្បីឲ្យដំណើរការសាងសង់បានរលូន ហើយឆាប់រហ័ស។ បើកផ្លូវបានធំទូលាយ បងប្អូនទាំងអស់ និងសប្បាយចិត្ត ក្នុងការធ្វើដំណើរ ជាពិសេស ពេលមានគ្រោះអគ្គិភ័យងាយចល័តឡានទឹក បើនិយាយអំពីតម្លៃដីវិញឡើងកប់ពពក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ