ព្រឹតិ្តការណ៍ថ្មីៗ

ស៊យណាស់! បុករះម៉ូតូ៤គ្រឿង បន្តទៅបុក រថយន្តទំនើប RollRoyce ទើបទិញទៀត

4 ខែ មុន 52 តូ សុផល

ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នលឿនជ្រុលទៅបុករះម៉ូតូ៤គ្រឿង និងរថយន្តទំនើបម៉ាក RollRoyce  មួយគ្រឿងដែលម្ចាស់ទើបតែទិញ បើកមិនទាន់ដល់ផ្ទះ ទទួលរងខូចខាតដំណំ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0039 បើកបរពីលិចទៅកើត លុះដល់ចំណុចខាងលើ ស្របពេលដែលយានជំនិះខាងមុខបង្អន់ល្បឿន ភ្លើងស្តុប ស្រាប់តែរថយន្តបង្ក បើកជ្រុលទៅបុកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-6477 និងបុកម៉ូតូ៣គ្រឿងទៀត ហុងដាគុបជ្រុង សេ១១០ សេ១២៥ រួចបន្តទៅបុកប៉ះរថយន្ត ទំនើប ម៉ាក រ៉ុលរ៉យ ពណ៌ស មិនទាន់មានស្លាកលេខ ដែលម្ចាស់ទើបតែទិញ បើកមិនទាន់ដល់ផ្ទះ បណ្តាលឲ្យ កំពិតផ្នែកខាងក្រោយ ។

ក្រោយកើតហេតុ មានម៉ូតូសេ១២៥ មួយគ្រឿង ខូចតិចតួច លើកបន្តដំណើរចេញទៅបាត់ សល់តែរថយន្តបង្ក ម៉ូតូ PCX សេ១១០ ប៊ិច ហុងដាគុបជ្រុង និងរថយន្តរ៉ុយរ៉យ ហើយអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកសម្ភារៈ មធ្យោបាយ ក្នុងករណីខាងលើ រថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ