ព្រឹតិ្តការណ៍ថ្មីៗ

កំពុងបឺតបង្ហុយឆ្ងាញ់មាត់ ប៉ូលិស ទៅរំខានក្តីសុខ!

1 ខែ មុន 47 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ ទោះជាខ្លួនមានប្រពន្ធកូន២នាក់ហើយក៏ដោយ តែនៅប្រព្រឹត្តិសេពគ្រឿងញៀនកំពុងតែបឺតបង្ហុយយ៉ាងឆ្ងាញ់មាត់ កម្លាំងនគរបាលចុះទៅដល់ល្មម ឃាត់ខ្លួនរកឃើញមានដាវ២ដើម ឧបករណ៍ជក់ មួយចំនួន កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេង សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងសាក់រូប មានទីលំនៅ ចំណុចកើតហេតុខាងលើ ។ សមត្ថកិច្ចដកហូតបានដាវ២ដើម និងឧបរណ៍ជក់ថ្នាំញៀនមួយចំនួន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ សភាពការណ៍ បទល្មើសខាងលើ សមត្ថកិច្ចចុះទៅជាក់ស្តែង ជនសង្ស័យកំពុងជក់គ្រឿងញៀន ឃាត់ខ្លួនតែម្តង ដកហូតមានដាវ សម្ភារៈ ជក់ នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!