ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខ ចុះរដ្ឋបាលតាមបន្ទប់ជួល ដើម្បី រក្សា​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់ ​ក្នុង​មូល​ដ្ឋាន

4 ខែ មុន 569 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ច ខណ្ឌសែនសុខ ដឹកនាំដោយលោក វរះសេនីយ៍ទោ ព្រហ្ម វ៉ាន់ឌី អធិការងដោយមានការឯកភាព ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កាលពីរព្រឹកថ្ងៃទី១៨ កក្កដា ២០១៩ បាន ចុះធ្វើរដ្ឋបាលតាមបន្ទប់ជួលក្នុងតំបន់ស្មុគស្មាញ ក្នុងភូមិសាស្រ្តរបស់ខ្លួន ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក្នុងនោះក៏បាននាំខ្លួនយុវជន១០នាក់ យកទៅសាកសួរនៅអធិការខណ្ឌផង។

លោកអធិការរង បានឲ្យដឹងថា យុទ្ធនាការចុះធ្វើរដ្ឋបាល ក្រោមការណែនាំពីលោកអធិការខណ្ឌ ដើម្បីបំបែកសម្បុកក្រុម ជនសង្ស័យដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ
ដើម្បីពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន។ លុះពេលទៅដល់ ក្នុងភូមិខាងលើ បានប្រទះឃើញបន្ទប់មួយមានសម្ភារះសម្រាប់ជក់គ្រឿងញៀនក៏បានឃាត់ខ្លួនក៍ធ្វើការឃាត់អ្នកនៅក្នុងបន្ទប់និងបន្ទប់ផ្សេងទៀតសរុប១០នាក់យកមកធ្វើការសាកសួរបន្តនៅអធិការខណ្ឌសែនសុខតែម្តង។

លោកអធិការរងបានបន្តថាក្នុងចំណោមយុវជនទាំង១០នាក់ដែលសមត្ថកិច្ចហៅមកសាកសួរក្រោយធ្វើតេសទឹកនោមរកសារធាតុញៀនឃើញថា០២នាក់ក្នុងចំណោមនោះមានសារធាតុញៀនត្រូវបានឃាត់ខ្លួនតែម្តងដោយឡែកយុវជន០៨នាក់ទៀតអត់មានសារធាតុញៀនគ្រាន់ធ្វើសាវដាទុករួចបានហៅអាណាព្យាបាលមកធានាអោយត្រឡប់ទៅផ្ទះវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ