ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួចទាំងព្រឹក! បាត់ប៉ូលិសទៅណា ស្ងាត់ឈឹងអញ្ចឹង?

2 ខែ មុន 124 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលទៅទិញសំលៀកបំពាក់បន្លំលួចលុយរួចគេចខ្លួនបាត់ស្ងាត់ឈឹង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះវីងមួយកន្លែងយីហោ(ចែវើយ) ស្ថិតក្នុងក្រុមទី៤ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ជុំ សារើយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដក់ដូរ និងវេរលុយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានបានបន្តថា៖លុយដែលជនសង្ស័យបានលួចនោះអស់ចំនួន ១-លុយខ្មែរ៨លានរៀល និងលុយដុល្លារអស់ចំនួន២០១០ដុល្លារ(ពីរពាន់ដប់ដុល្លារ)។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងកំពុងមានការព្រួយបារម្ភនិងបាត់ជំនឿចំពោះសមត្ថកិច្ចយ៉ាងខ្លាំង។

ថ្វីបើខណះនេះសមត្ថកិច្ចក្រុង- ខេត្តបាត់ដំបងកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែមតិរបស់ប្រជាពលរដ្ឋតាមហាងកាហ្វេនានាក្នុងក្រុងបាត់ដំបងបានលើកឡើងថា៖ករណីចោរកម្មបានកើតឡើងជាញឹកញាប់រីឯកាបង្ក្រាបរបស់កម្លាំងនគរបាលមូលដ្ឋានគឺបានតិចតួចណាស់ជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿចំពោះមាត្រាទាំង៩ចំណុចនៃភូមិឃុំ មានសុវត្ថភាពចុះខ្សោយជាងមុន។

តើលោកឧត្តមសេនេយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងយល់ឃើញយ៉ាងណាចំពោះបញ្ហានេះ?

ដោយឡែកពាក់ព័ន្ធក្នុងករណីចោរលួច គាស់ ឆក់ នេះប្រជាពលរដ្ឋបាននិយាយពេញៗមាត់ថា ភាគច្រើនកើតចេញពីប្រភពល្បែងសុីសង គ្រឿងញៀននិងសារធាតុញៀនដទៃផ្សេងទៀត៕ដោយ : សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ