ព្រឹតិ្តការណ៍ថ្មីៗ

ដុះស្លែរាប់ឆ្នាំ អត់ខ្ចីបង្ក្រាប កាន់តំណែងថ្មីៗ ដាក់យកស្នាដៃម្តង!

2 ខែ មុន 323 tnn_admin

ភ្នំពេញ៖ នៅល្ងាចថ្ងៃ ពុធ ១រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីចំនួន ០១កន្លែង ឈ្មោះ ដាយអឺមិន ខាធូន វើលដ៏ ដែលស្ថិតនៅលើទីក្រុងកោះពេជ្រ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ ក្រុមការងារចម្រុះបានដកហូតទូរហ្គេមបាញ់ត្រីចំនួន ៩ គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ១៣ នាក់ ស្រី ០៧ នាក់ ដើម្បីធ្វើការសាកសួរ និងអប់រំណែនាំនៅសាលាខណ្ឌចំការមន ព្រមទាំងបានបិទទីតាំងអាជីវកម្មខាងលើ ជាបណ្ដោះអាសន្ន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ