ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ  ស្នើ ម្ចាស់  ភោជនីយដ្ឋាន ក្លឹបកម្សាន្ត (KTV) សហការជាមួយអាជ្ញាធរ  ដើម្បីចាត់វិធានការ បង្ការ ទប់ស្កាត់ ឈានដល់ការបង្ក្រាប ករណីគ្រឿងញៀន!

2 ខែ មុន 25 tnn_admin

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋាន គ្រឿងញៀនខណ្ឌមានជ័យបានធ្វើការ អប់រំផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ បញ្ហាគ្រឿងញៀន ដល់បុគ្គលិក KTV និង ភោជនីយដ្ឋាន មេហ្គាវើល ចំនួន ២០នាក់ ផងដែរ  នៅវេលាម៉ោង​ ១៦:០០​ នាទីល្ងាច ថ្ងៃ​ពុធ​ ១រោច​ ខែអាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​និង​ថ្ងៃ​ទី១៧​ ខែ កក្កដា​ ឆ្នាំ​២០១៩ នៅភោជនីយដ្ឋាន និង KTV មេហ្គា វើល  ដែរស្ថិតតាមបណ្តោយ ផ្លូវ ២៧១ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឌី រ័ត្នខេមរុណ បញ្ជាក់ថា ការចុះត្រួតពិនិត្យ និង អប់រំផ្សព្វផ្សាយ បញ្ហាគ្រឿងញៀន ជូនដល់បុគ្គលិក ក្នុងនោះ គឺមានការចូលរួម ពីតំណាងមន្ទីរពាក់ពន្ធ័ តំណាងអធិការខណ្ឌ តំណាងមេបញ្ជាការខណ្ឌ លោក មេប៉ុស្តិ៍ បឹងទំពន់ទី២ លោកតំណាង ចៅសង្កាត់បឹងទំពន់ទី២ រួមទាំងមន្រ្តីសាលាខណ្ឌ និង ម្ចាស់អាជីវកម្ម ភោជនីយ៍ដ្ឋាន មេហ្គាវើល ផងដែរ។

ជាមួយគ្នានោះដែរ អភិបាលរងរូបនេះ បានពន្យល់ណែនាំ អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនជូនបងប្អូនបុគ្គលិកទាំងអស់ក្នុង ភោជនីយដ្ឋាន មេហ្គាវើល និង ស្នើអោយចូលរួមផ្តល់កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ បង្ការ និងបង្ក្រាបករណីជនសង្ស័យដែរ ប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀន ក្នុងទីតាំងផ្ទាល់ ពីព្រោះថា ការចូលរួមផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច គឺអាចធ្វើអោយខ្លួនឯង និង ម្ចាស់ទីតាំងរួចទោសពីផ្សំគំនិត ក៌ដូចជាទោស នៃការផ្តល់ទីតាំងអោយមានបទល្មើសគ្រឿងញៀនកើតឡើងក្នុងទីតាំងអាជីវកម្ម ។

ជាចុងក្រោយតំណាង មន្ទីរទេសចរណ៍ ក៌បានណែនាំតាមលក្ខណះបច្ចេទេសជំនាញ អោយបំពាក់បន្ថែម នូវ អំពូលអូតូ បំពង់ពន្លត់អគ្គីភ័យ រួមទាំង ទប់ស្កាត់បញ្ហាសំលេងរំខានដល់អ្នកជិតខាង និង ត្រួតពិនិត្យច្រកសុវត្ថិភាព ជៀសវាងកើតឡើងនៅហានិភ័យដោយប្រការណាមួយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ