សិប្បកម្ម២ទីតាំង អត់ច្បាប់សោះ ហ៊ានបើកដំណើរយ៉ាងគគ្រឹកគគ្រេង!

3 ខែ មុន 98 tnn_admin

ភ្នំពេញ៖ កម្លាំគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យសិប្បកម្មកាត់ដេរសម្លៀកបំពាក់និង សិប្បកម្មផលិតទុយោបឺត ២កន្លែងដែលមានទីតាំងស្ថិតនៅជាប់គ្នា ក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យអង្គភាពព័ត៌មានយើងអោយដឹងថា កម្លាំងដែលចុះទៅកាន់ទីនោះរួមមានមន្រ្តីសាលាខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ មន្រ្តីការិយាល័យបរិស្ថានខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ចោម១ និងនគរបាលប៉ុស្តិ៍ចោមចៅ ក្រោមការ ដឹកនាំពី លោក ប៉ាង លីដា អភិបាលរង និងមានការឯកភាព ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង លីដា បន្តថា ខណៈពេលចុះទៅដល់បានត្រួតពិនិត្យឃើញថាសិប្បកម្មទាំង២ទីតាំងនោះដំណើរការយ៉ាងសកម្មបំផុត ប៉ុន្តែពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ រីឯស្លាកយីហោក៏គ្មានដែរ។ យ៉ាងណាម៉ិញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មិនបានផ្អាកសកម្មភាពផលិតឡើយ គឺនៅតែអនុញ្ញាតឲ្យបន្តដំណើរការផលិតដដែល។ តំណាងសិប្បកម្មកាត់ដេរសម្លៀកបំពាក់មាន ឈ្មោះ ខៀវ សុភនា ចំណែកឯតំណាង សិប្បកម្មផលិតទុយោបឺតមាន ឈ្មោះវ៉ាន់ សម្បត្តិ ហើយពេលនោះគណៈកម្មការចម្រុះខាងលើបានសម្រេចអញ្ជើញម្ចាស់ឲ្យទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខដើម្បីបំពេញបែបបទសុំច្បាប់ធ្វើសិប្បកម្មឲ្យបានត្រឹមត្រូវមិនអនុញ្ញាតឲ្យដំណើរការដោយគ្មានច្បាប់ទម្លាប់បែបនេះតទៅទៀតបានឡើយ។

អភិបាលរងរូបនេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះ ទៅកាន់ទីនោះបានធ្វើការណែនាំឲ្យម្ចាស់សិប្បកម្មទាំង២ អោយគោរពច្បាប់ ត្រូវបង្កើតច្រកសុវត្ថិភាពសម្រាប់ជម្លៀសកម្មករចេញនៅពេលមានគ្រោះអាសន្នកើតឡើង។

ជាពិសេសត្រូវ គិតគូរពីបញ្ហាសុខភាពសុវត្ថិភាពរបស់កម្មករ តាមរយះកែលម្អបរិស្ថាន និងបរិយាកាសឲ្យបានល្អប្រសើរ និងត្រូវចូលរួមសហការណ៍ រាយការណ៍ ជាបន្ទាន់ដល់អាជ្ញាធរ ពេលមានហេតុការណ៍អ្វីមួយកើតឡើង ជាពិសេសហេតុការណ៍កើតឡើងលើកម្មករជាយថាហេតុដោយប្រការណាមួយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ