ព្រឹតិ្តការណ៍ថ្មីៗ

មុខចឹងសោះ លក់ដាច់ដែរ?

2 ខែ មុន 73 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យជាភេទទីបីចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបង្ក្រាបជាក់ស្តែងនិងចាប់ឃាត់ខ្លួនបាន ក្នុងករណីប្រព្រឹត្តបទល្មើស ជួញដូរថ្នាំញៀន កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ អ៊ុក ចំរ៉ុង អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ។

ទី២ ឈ្មោះ ដា លីន អាយុ៣២ឆ្នាំ មុខរបរ លក់ថ្មាំញៀន មានទីលំនៅ ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ។

ទី៣ ឈ្មោះ គឹម សំបូរ អាយុ៣២ឆ្នាំ មុខរបរ លក់ថ្នាំញៀន មានទីលំនៅ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ជុំវិញសភាពការណ៍បទល្មើសខាងលើ ទើបកម្លាំងប៉ុស្តិ៍ចោមចៅ២ ក្រោមបញ្ជាពីលោក អធិការខណ្ឌ បានចុះទៅបង្ក្រាបចាប់ជាក់ស្តែង បានជនសង្ស័យភេទទី៣ បានចំនួន៣នាក់ ថ្នាំញៀន១កញ្ចប់ និងសមភារៈមួយចំនួនទៀត ។

ជនសង្ស័យសារភាពផងដែរ ថ្នាំញៀនពួកខ្លួនបានលក់អស់ហើយ សល់តែមួយកញ្ចប់នេះទេ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ