ព្រឹតិ្តការណ៍ថ្មីៗ

ពិធីក្រុងពាលី បើកការផលិតភាពយន្ត «ជនដែលត្រូវគេបាញ់»

2 ខែ មុន 51 តូ សុផល

ខេត្តសៀមរាប: នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីក្រុងពាលីបើកការផលិតភាពយន្ត «ជនដែលត្រូវគេបាញ់» ដែលជាខ្សែជីវិតពិត របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពិធីក្រុងពាលី បើកការផលិតភាគយន្ត «ជនដែលត្រូវគេបាញ់» ក៏មានការអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ។

ទស្សនវិស័យនៃការផលិតភាគយន្តនេះឡើង ក្នុងគោលបំណងចំនួន៣ រួមមាន៖
១.បង្ហាញពីភាពកត្តញ្ញូរបស់យុវជនជំនាន់ក្រោយ ចំពោះគំរូវីរៈភាពដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបាន
២.ប្រមូលផ្តុំនូវបទពិសោធន៍ការងារ និងគំរូរបស់ឥស្សរជនជំនាន់មុន ដែលជាធាតុចូលបន្ថែម រួមជាមួយចំណេះដឹងផ្នែកបច្ចេកទេសសម័យទំនើប
៣.រំលឹកដល់យុវជនជំនាន់ក្រោយ បានយល់កាន់តែច្បាស់នូវតម្លៃសុខសន្តិភាព ចងចាំជានិច្ចនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ខ្លោចផ្សាពីអតីតកាល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ