ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់សំណង់ជាច្រើនកន្លែង ក្នុងខណ្ឌចំការមន មិនបង្ហាញលិខិតស្នាម ខណៈអាជ្ញាធរ ចុះពិនិត្យ!

2 ខែ មុន 63 តូ សុផល

ភ្នំពេញ: នៅព្រឹក ថ្ងៃពុធ ១រោច​ ខែ​ អាសាឍ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៧ ខែ​ កក្កដា ឆ្នាំ​ ២០១៩​

ក្រុមការងាររដ្ឋបាលខណ្ឌចំការមន​ លោក អាំង​ សិរីពិសិដ្ឋ អភិបាលរង​ នៃគណៈអភិបាលខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ការិយាល័យរៀបចំដែនដី​ គនរូបនីយកម្ម​ សំណង់​ និងភូមិបាលខណ្ឌ​ រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមេភូមិ៣​ ចុះត្រួតពិនិត្យសំណង់នៅលើផ្លូវលេខ​ ៤២២ ភូមិ​ ៣ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំនួន​ ០៣​ ទីតាំងដូចខាងក្រោម៖
ទី១. អគារសំណង់ផ្ទះល្វែង ដែលពុំមានលិខិតអនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់លោក ស្រី ចន្ធូ ទីតាំងផ្ទះលេខ​ ១៨​ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់
-រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
-ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
-ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន
ទី២. អគារសំណង់ផ្ទះល្វែងដោយជួសជុល និងសាងសង់បន្ថែម ដែលព៊ំមានលិខិតអនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់លោក គង់ រ៉ាឌី ទីតាំងផ្ទះលេខ៨
ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់
-រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
-ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
-ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន។
ទី៣. អគារស្នាក់នៅរួម ដែលសង់ខុសពីលិខិតអនុញ្ញាត (ខុសនគរូបនីយកម្ម) របស់លោក លី សង្ហា ស្ថិតនៅទីតាំងផ្ទះលេខ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់
-រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
-ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
-ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន។

លើសពីនេះបន្ថែមទៀត លោក អាំង សិរីពិសិដ្ឋ អភិបាលខណ្ឌចំការមន បានឧបត្ថម្ភថវិកាដល់កងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ទន្លេបាសាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ