ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត បើកកិច្ចប្រជុំ លើការគ្រប់គ្រងសំណង់គ្រប់ប្រភេទ ទាំងមានច្បាប់ និងអត់ច្បាប់

1 ខែ មុន 15 តូ សុផល

ភ្នំពេញ:  នៅព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោក/លោកស្រី ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ តំណាងក្រុមហ៊ុនសុីនទ្រីប្រចាំខណ្ឌ តំណាងផ្សារ នៅអគាសាលប្រជុំសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈនៃកិច្ចប្រជុំព្រឹកនេះបានផ្តោតលើការងារសំខាន់ៗចំនួន៣គឺ៖
១.គ្រប់គ្រងសំណង់គ្រប់ប្រភេទ ទាំងមានច្បាប់ និងអត់ច្បាប់។
២.ពង្រឹងកាងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរាបរយតាមដងផ្លូវសាធារណៈ។
៣.បញ្ហារផ្សេងៗ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!