ព្រឹតិ្តការណ៍ថ្មីៗ

ជីវិតអើយជីវិត ! ឈឺ ដឹកទៅពេទ្យ ដាច់ខ្យល់ស្លាប់ កង់បីទម្លាក់សពចោលតាមផ្លូវ

3 ខែ មុន 168 តូ សុផល

ភ្នំពេញ៖ ស្ត្រីម្នាក់មានអាការៈមិនស្រួលខ្លួនត្រូវបានកូនស្រី ហៅកង់បីឥណ្ឌាដឹកមកពេទ្យ អកុសលមកដល់មុខផ្ទះពេទ្យហើយដាច់ខ្យល់ស្លាប់  អ្នកបើកកងបី ភ័យក៍ទម្លាក់សពចោល រួចបើកគេចបាត់ បង្កភ្ញាក់ផ្អើលកាល ពីម៉ោង១១និង៣០នាទីថ្ងៃទី១៧កក្កដា២០១៩នៅមុខក្លីនិកឯកជន( ចេស្តា) ផ្លូវហាណូយភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

សពស្ត្រីខាងលើឈ្មោះ ហន ពិសី អាយុ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ មានស្រុកកំណើតនៅភូមិ៧ ឃុំបន្ទាយថ្មីស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពពីកូនស្រីសពឲ្យដឹងថា មុនកើតហេតុគាត់ចេញពីធ្វើការជាកម្មការនីរោងចក្រមកហូបបាយនៅបន្ទប់ជួលពេលមកដល់ម្តាយបានប្រាប់ថាមានអាការះមិនស្រួលពេលនោះនាងបានហៅកង់បីឥណ្ឌាមកដឹកគោលបំណងទៅពេទ្យដោយនាងជិះមកជាមួយផងខណះមកដល់ស្តុបផ្សារដីហ៊ុយម្តាយនាងក៍បានដាច់ខ្យល់ស្លាប់លើកង់បីទៅពេលនោះអ្នកបើកកង់បីភ័យក៍ទម្លាក់ម្តាយនាងតាមដងផ្លូវនៅមុខក្លីនិកឯកជន( ចេស្តា)ហើយអ្នក បើកកង់បីបានគេចបាត់តែម្តង។

ប្រភពដដែលអោយដឹងថា ម្តាយនាងគាត់មានជម្ងឺប្រចាំកាយ(កើតហឺត)ចេះតែថប់ដង្ហើមហើយរយះពេល២ថ្ងៃចុងក្រោយនេះគាត់មានអាការៈធ្វើទុកមិនបានទៅធ្វើការទេ ដោយសម្រាកនៅបន្ទប់ជួលលុះនាងចេញពីធ្វើការ
មកហូបបាយគាត់ប្រាប់អោយជូនមកពេទ្យស្រាប់តែជួបរឿងអកុសល់បែបនេះទៅ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ជាក់ស្តែងហើយដាច់ញាតិឯកភាពសុំយកទៅធ្វើបុណ្យសមត្ថកិច្ចក៍រៀបចំឯកសារនិងប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃ
ណីនៅស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ