ព្រឹតិ្តការណ៍ថ្មីៗ

ដាច់ហ្វាំង បុករង្វង់មូល ស្ពានគីហ្សូណា ទៀតហើយ!

1 ខែ មុន 35 តូ សុផល

កំពង់ចាម : នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:២០នាទី ព្រឹក នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណាស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីរថយន្តដាច់ហ្វ្រាំង ចុះពីលើស្ពានពីកើតទៅលិច បង្កដោយរថយន្តម៉ាក ហ៊ីយិនដាយពណ៌ ស្លាកលេខ ភ្នំពេញ3B-1146 បើកបរដោយឈ្មោះ គង់ ម៉ាឡី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិព្រែកស្រឡៅ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

បណ្តាលឱ្យបែករង្វង់មូល ចំនួន ០២កន្លែង ០១កន្លែង ប្រវែង២ម៉ែត្រ និង បាក់បង្គោលបញ្ជាទិស ចំនួន ០១ដើម និងខូចខាតរថយន្ត០១គ្រឿងកំរិតធ្ងន់ ។

ករណីនេះ មិនបណ្តាលឱ្យមានរបួសមនុស្សឡើយ
មូលហេតុ រថយន្តដាច់ហ្វ្រាំង។

ក្រោយពេលកើតហេតុ ផ្នែកជំនាញបាន (ឃាត់ខ្លួនអ្នកបើកបរ) នឹងសម្រួលចរាចរណ៍ ស្ទួចរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!