ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋ អាចជួបបញ្ហាសុខភាព ធ្ងន់ធ្ងរ ដោយសារម្ចាស់ស្ថានីយ៍ទឹកស្អាតសន្លុង…

3 ខែ មុន 79 តូ សុផល

ខេត្តតាកែវ៖ ប្រជាពលរដ្ឋចំនួនបីឃុំនៅ ក្នុងស្រុកទ្រាំង ខេត្តតាកែវ កំពង់ជួបបញ្ហាសុខភាពខណៈការប្រើប្រាស់ទឹកស្អាតប្រែមកជាទឹកក្ខក់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។

យោងតាមសម្ដីពលរដ្ឋរស់នៅភូមិកំពង់ជ្រៃឃុំស្មោងស្រុកទ្រាំងបានអោយដឹងថាពួកគាត់បានប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនស្ថានីយ៍ទឹកស្អាតថ្នល់បែកសន្លុងដោយក្នុង១មែត្រគូបទឹក២៥០០រៀលតែជាច្រើនថ្ងៃមកនេះទឹកនេះបរែជាមិនស្អាតធ្វើអោយពួកគាត់ជួបបញ្ហារសុខភាពធ្ងន់ធ្ងរ។

ពលរដ្ឋបានបន្ដទៀតថាពួកគាត់មិនបានដឹងពីមូលហេតុអីនោះទេបានទឹកស្អាតប្រើរាល់ថ្ងៃឡើងពណ៍ខ្មៅនិងមានសុទ្ធតែភក់ឬកករដែលមិនអាចប្រើប្រាស់បាននោះទេ។

ពាក់ពន្ធ័ករណីខាងលើនេះលោកឡេង សុផលម្ចាស់ស្ថានីយ៍ទឹកស្អាតថ្នល់បែកសន្លុងបានអោយអ្នកយកព័ត៍មានយើងដឹងថាករណីទឹកដែលមានភក់ឬប្រែពណ៍ដោយសារតែមានការកាយដីប៉ះរួចមានដីចូលក្នុងបំពង់ទីយូតែខាងលោកកំពង់រៀបចំការងារនេះជូនពលរដ្ឋ។

លោកបានបញ្ជាក់បន្ថែមថាករណីនេះទើបតែកើតឡើងបាន១ថ្ងៃនោះទេហើយទឹកស្អាតរបស់ក្រុហ៊ុនលោកទទួលបម្រើពលរដ្ឋបីឃុំក្នុងស្រុកទ្រាំង។

ចំណែកលោកកេត ព្រុងប្រធានមន្ទីឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវបានឆ្លើយប្រាប់អ្នកយកព័ត៍មានយើងដូចការលើកឡើងរបស់ប្រធានក្រុមហ៊ុនទឹកស្អាតខាងលើទាំងស្រុងតែលោកមិនបានបញ្ជាក់ថាលោកឬក្រុមការងាររបស់បានចុះទៅត្រួតពិនិត្យហើយឬនៅនោះទេ។ ដោយ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ