ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើនណាស់! ម្ចាស់ហាងលក់ទូរស័ព្ទ និងបញ្ចាំ លក់ស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

4 ខែ មុន 63 tnn_admin

ភ្នំពេញ៖ ដោយទទួលបានបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមដីការបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការណ៍ជាមួយ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួន បុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណបណ្ណ ដោយធ្វើអក្សរLED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរសព្ទ័ដោយមិនយកអត្តសញ្ញាណបណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍។ តាមការសាកសួររបស់មន្រ្តីជំនាញ ស.វ.ធ បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណបណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 


សូមបញ្ចាក់ផងដែរថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆរបោកតាមរយះការក្លែងធ្វើជាសាច់ញាត្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវអោយ ផ្ញើរប្រាក់ មកសង្រ្គោះ ការឆរបោកតាមរយះបណ្តាញសង្គម Facebook ក៏ដូចជាបទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។ល។ សមត្ថកិច្ច មានការលំបាកក្នុង ការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះបានទិញស៊ីមកាតទូរសព្ទ័ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ យកមកបោកប្រាស់ជនរងគ្រោះ ពីហាងលក់ស៊ីមកាតទូរសព្ទ័អស់ទាំងនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ ស៊ីមកាតទូរសព្ទ័ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសអោយបណ្តាហាងលក់ស៊ីមកាតទាំងអស់ អោយបញ្ឈប់ជាបន្ទាន់រាល់ការលក់ស៊ីមកាតដែលមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់ និងអាចឈានដល់ការបិទអាជីវកម្មរផងដែរ។ ប្រភេព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ